ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលរាជធានី ចេញសេចក្តីបកស្រាយបំភ្លឺតបទៅនឹងការផុសរបស់លោកឧត្តមសេនីយ៍ត្រី​ ទី​ ចំរេីនកុសល

    BY Khmernote Media October 8, 2020
    ស្នងការដ្ឋាននគរបាលរាជធានី ចេញសេចក្តីបកស្រាយបំភ្លឺតបទៅនឹងការផុសរបស់លោកឧត្តមសេនីយ៍ត្រី​ ទី​ ចំរេីនកុសល

    សេចក្តីបកស្រាយបំភ្លឺរបស់ក្រុមការងារព័ត៌មាន​ និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ តបទៅនឹងការផុសរបស់លោកឧត្តមសេនីយ៍ត្រី​ ទី​ ចំរេីនកុសល៖ យោងតាមអនុក្រឹត្យលេខ៣៩​ អនក្រ.បក​ ចុះថ្ងៃទី១៧​ ខែមីនា ឆ្នាំ២០២០ ស្តីពីការពិន័យអន្តរការណ៍ចំពោះអំពើល្មើសនឹងច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក យោងផែនការសកម្មភាពលេខ០០៣/២០ គ.ស.ច.គ/អក២ របស់អនុគណៈកម្មការទី២ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងយោងតាមផែនការសម្មភាពលេខ ០៣៩ ផក. ចុះថ្ងៃទី២៣​ ខែមីនា ឆ្នាំ២០២០ ស្តីពីការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំពោះការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនៅ (ពេលថ្ងៃ) ចាប់ពីម៉ោង ៧ : ០០នាទីព្រឹក ដល់ម៉ោង ១៥ : ០០នាទីល្ងាច និង (ពេលយប់) អនុវត្តត្រួតពិនិត្យជាតិស្រវឹង និងបទល្មើសផ្សេងៗទៀត ចាប់ពីម៉ោង ២១ : ០០នាទី ដល់ម៉ោង ០០ : ០០នាទីរំលងអធ្រាត្រ ។ ហើយបានដំណើរការចុះអនុវត្តតាមផែនការចាប់ពីខែឧសភា រហូតមកទល់ពេលបច្ចុប្បន្ននេះ កម្លាំងដែលចុះរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោករួមមាន​÷

    ១- កម្លាំងមន្រ្តីការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក (ជាកម្លាំងជំនាញ) មានតួនាទីជាអ្នកឃាត់យានដែលល្មើស មកធ្វើការត្រួតពិនិត្យបទល្មើសចរាចរណ៍ដែលកើតមានឡើង (ចុះឃាត់ បញ្ចៀសអែបខាង ឲ្យអ្នកបើកបរដើរទៅជួបមន្រ្តីត្រួតពិនិត្យឯកសារ និងបញ្ជាក់ពីកំហុសនៃបទល្មើស) និងចេញបង្កាន់ដៃដើមទី ដើម្បីផាកពិន័យតាមច្បាប់ទៅតាមស្នាក់ការដែលបានកំណត់ ។
    ២- ចំពោះកម្លាំងអន្តរាគមន៍ពិសេស (ជាកម្លាំងសហការ) មានភារកិច្ចចុះសហការជាមួយកម្លាំងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ជាពិសេពេលយានដែលល្មើស បើកគេចវេសពីការត្រួតពិនិត្យរបស់មន្រ្តីនគរបាលរាចរណ៍ ដូចជាការរឹងរូស មិនឈប់មធ្យោបាយដើម្បីឲ្យត្រួតពិនិត្យ បង្កបាតុភាព ឬមានករណីសង្ស័យថាអ្នកបើកបរមធ្យោបាយទាំងនេះ មានពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន ប្រើប្រាស់អាវុធខុសច្បាប់ ។ល។ គឺអាចចេញមកជួយឃាត់យានទប់ស្កាត់ និងប្រដេញក្នុងករណីចាំបាច់ណាមួយ ។ ហើយចំពោះការដែលលើកឡើងថា កម្លាំងអន្តរាគមន៍ពិសេស គ្មានសិទ្ធិឃាត់យានត្រួតពិនិត្យគឺត្រឹមត្រូវ តែកម្លាំងអន្តរាគមន៍ អាចចុះសហការទប់ស្កាត់ឃាត់យាន ដែលមានបំណងចង់បើកគេចវេសពីការត្រួតពិនិត្យ របស់កម្លាំងមន្រ្តីនគរបាលចរាចរណ៍ផ្លូវគោក ដែលជាកម្លាំងជំនាញ ៕

    ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

    Share This Post: