ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    បុរសម្នាក់ស្លាក់ជាប់ក្រវិលកំប៉ុងស្រាបៀរជាប់នៅក្នុងបំពង់ខ្យល់រយៈពេល២ឆ្នាំ ទើបតែយកចេញបាន

    BY Khmernote Media October 8, 2020
    បុរសម្នាក់ស្លាក់ជាប់ក្រវិលកំប៉ុងស្រាបៀរជាប់នៅក្នុងបំពង់ខ្យល់រយៈពេល២ឆ្នាំ ទើបតែយកចេញបាន

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ មន្ទីរពេទ្យ ជោរៃ​ ភ្នំពេញ បានប្រកាសពីករណីអ្នកជំងឺម្នាក់ត្រូវគ្រូពេទ្យឆ្លុះឃើញក្រវិលកំប៉ុងជាប់នៅក្នុងបំពង់ខ្យល់អស់រយៈពេលរហូតដល់ទៅ០២ឆ្នាំ។

    មន្ទីរពេទ្យ ជោរៃ ភ្នំពេញ បានឲ្យដឹងថា នាពេលកន្លងទៅនេះមន្ទីរពេទ្យបានធ្វើការឆ្លុះចាប់យក ក្រវិលកំប៉ុងស្រាបៀរចេញពីបំពង់ខ្យល់របស់អ្នកជម្ងឺ ដោយ វេជ្ជបណ្ឌិតឯកទេស ផ្នែក ត្រចៀក ច្រមុះ និងបំពង់ក។ អ្នកជម្ងឺមានអាយុ២៥ឆ្នាំ ភេទប្រុស រូបនេះបានស្លាក់ជាប់ក្រវិលកំប៉ុងនៅនឹងបំពង់ក អស់រយៈពេលជាង០២ឆ្នាំមកហើយ។

    ក្រោយពីការពិគ្រោះជាមួយវេជ្ជបណ្ឌិក ឯកទេស រួចមក អ្នកជម្ងឺចាំបាច់ត្រូវការឆ្លុះចាប់យកក្រវិលកំប៉ុងចេញពីបំពង់ខ្យល់ ក្រោយមកស្ថានភាពរបស់អ្នកជម្ងឺបានប្រសើរឡើងជាលំដាប់៕

    Share This Post: