ខ្មែរណូត

ស្វែងរក

  • PR

    នៅថ្ងៃនេះ vivo Y85 ពណ៌ខ្មៅ នឹងចេញលក់ជាផ្លូវការជាមួយនឹងរ៉េមទំហំ 4GB ធំខ្លាំងមែនទែនបើក APP បានលឿនជាងមុន!

    BY Khmernote Media June 10, 2018
    នៅថ្ងៃនេះ vivo Y85 ពណ៌ខ្មៅ នឹងចេញលក់ជាផ្លូវការជាមួយនឹងរ៉េមទំហំ 4GB ធំខ្លាំងមែនទែនបើក APP បានលឿនជាងមុន!

    នៅថ្ងៃនេះ vivo Y85 ពណ៌ខ្មៅ នឹងចេញលក់ជាផ្លូវការហើយនិង vivo Y53 និង vivo Y53C ក៏បានផ្តល់ជូនតម្លៃពិសេសមួយ ដល់អតិថិជនផងដែរ ដើម្បីជាការអប់អរសារទដល់ខួបគំរបចំនួនមួយឆ្នាំរបស់ក្រុមហ៊ុន vivo នឹងជាដៃគូរសហការជាមួយ FIFA World Cup 2018 លំដាប់ពិភពលោកដែលនឹងចូលមកដល់នាពេលឆាប់ៗនេះ។

    vivo Y85 ពណ៌ខ្មៅ ដែលត្រូវបានរចនាចេញចារូបរាងយ៉ាងប្រណិត ធានាថា ប្រិយមិត្តបានឃើញហើយ ប្រាកដជាចាប់អារម្មណ៍ជាមួយស្មាតហ្វូនម៉ូឌែលថ្មីនេះ។ ស្មាតហ្វូន Y85 ដែលមានផ្នែកខាងមុខនៃអេក្រង់ពេញផ្ទៃតែម្តង ស្ទើរតែគ្មានហ្គេមខាងសោះឡើយមានន័យថា គ្រប់យ៉ាងនៅផ្នែកខាងមុខគឺនៅក្នុងកញ្ចក់អេក្រង់ទាំងអស់តែម្តង។ភ្ជាប់ជាមួយគ្នានេះដែរ។ vivo Y85 ត្រូវបានដាក់ឲ្យដំណើរជាមួយប្រព័ន្ធប្រតិបត្តិការស៊េរីខ្ពស់ Android 8.1 Oreo និងប្រើប្រាស់អ៊ិនធើហ្វេសផ្ទាល់ខ្លួន Funtouch OS 4.0 បង្ហាញនូវ ទម្រង់កម្មវិធីយ៉ាងស្រស់ និងអាចឲ្យអ្នកប្រើប្រាស់ធ្វើការរៀបចំបន្ថែមបានផងដែរ។

    Y85មានរ៉េមទំហំ 4GB និងអង្គផ្ទុកទិន្នន័យ 32GB អាចបន្ថែមមេម៉ូរីខាងក្រៅបានដល់ 256GB។ ដំណើរការដោយប្រព័ន្ធដំណើរការ Octa-Core 12nm ថ្មីនិង RAM ទំហំ 4GB Y85 ដំណើរការយ៉ាងរលូនទោះបីជាធ្វើកិច្ចការដ៏ស្មុគស្មាញក៏ដោយ។ ងាយស្រួលដំណើរការកម្មវិធីជាច្រើនក្នុងពេលដំណាលគ្នានិងប្ដូររវាងហ្គេមនិងកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមឱ្យងាយស្រួល។

    vivo Y85 ក៏ត្រូវបានបំពាក់នូវកាមេរ៉ាភ្លោះផ្នែកខាងក្រោយ ដោយមួយគ្រាប់មានទំហំ 13មេហ្គាភិចសែល និងមួយគ្រាប់ទៀតមានទំហំ 2 មេហ្គាភិចសែល អមដោយអំពូលហ្លាស់មួយគ្រាប់ ធ្វើឲ្យការចាប់យករូបភាព បានច្បាស់ល្អ ឥតខ្ចោះ មិនធ្វើឲ្យខកបំណងនោះឡើយ ជាពិសេសវាក៏បានបន្ថែមនូវមុខងារ សម្រាប់ការថតរូបភាព ឲ្យកាន់តែមានភាពទាក់ទាញបន្ថែមទៀត ដូចជា Panorama Mode , HDR, Face Detection, Touch Focus , Auto Focus ជាដើម។ អ្វីដែលកាន់តែពិសេស គឺកាមេរ៉ាផ្នែកខាងមុខរបស់វា មានទំហំធំ 16 មេហ្គាភិសែល ពិសេសសម្រាប់ការថតរូបភាព បែប Selfie ផ្ទាល់តែម្តង។

    ដោយឡែក លើម៉ូឌែលទូរស័ព្ទចំនួនពីរ គឺ vivo Y53 នឹង vivo Y53cក្នុងតម្លៃត្រឹមតែ139$ប៉ុណ្ណោះ នេះពិតជាឱកាសដល់ល្អសម្រាប់លោកអ្នក ហើយលោកអ្នកអាចរកជាវបាននូវគ្រប់បណ្តាហាងលក់ទូរសព្ទនានាទូទាំងប្រទេសនឹងទទួលបានការផ្តល់ជូនតម្លៃដ៏ពិសេសភា្លមៗ ចាប់ពីថ្ងៃនេះរហូតដល់រដូវកាលFIFA World Cup បញ្ចប់ ។

    កុំភ្លេចណា!បងប្អូនអាចរកជាវម៉ូឌែល៣ខាងលើនេះដែលមានលក់ក្នុងតំលៃពិសេសដោយក្រុមហុ៊នស្មាតហ្វូន vivoផ្ដល់ជូនអតិថិជននៅក្នុងរដូវការFIFAហើយអាចរកផលិតផលទាំងអស់របស់ vivo បាននៅតាមបណ្ដាហាង ចែកចាយ នៅក្នុង ប្រទេសកម្ពុជា៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay