ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃើញគេបង្ហោះថា ក្មេងអាយុ៥ខែ ឲ្យថ្នាំ៥មុខផឹក ហើយថែមទាំងមានថ្នាំប្រភេទនេះទៀត ទើប​វេជ្ជបណ្ឌិត ហ៊ាង រតនា បញ្ជាក់ថា ថ្នាំប្រភេទនេះមិនត្រូវប្រើលើកូនក្មេងឡើយ

    BY Khmernote Media October 9, 2020
    ឃើញគេបង្ហោះថា ក្មេងអាយុ៥ខែ ឲ្យថ្នាំ៥មុខផឹក ហើយថែមទាំងមានថ្នាំប្រភេទនេះទៀត ទើប​វេជ្ជបណ្ឌិត ហ៊ាង រតនា បញ្ជាក់ថា ថ្នាំប្រភេទនេះមិនត្រូវប្រើលើកូនក្មេងឡើយ

    កាលពីពេលថ្មីៗនេះ មានការបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកថា “ក្មេង៥ខែ ៥មុខ ហើយសំខាន់ ofluxacin + Co-amox ទៀត មិនដឹងយកអីមកគិតទេលោក កូនគេកូនយើង”។

    ជុំវិញការបង្ហោះនេះ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​បាន​ឲ្យ​ដឹងនៅលើបណ្តាញសង្គមហ្វេសប៊ុក​ថា ថ្នាំ Ofloxacin មិនត្រូវប្រើលើកូនក្មេងទេ (មិនត្រូវប្រើចំពោះក្មេងអាយុក្រោម១៨ឆ្នាំ ហើយនេះក្មេងទើបតែ៥ខែ 😓)។

    »Ofloxacin ជាប្រភេទថ្នាំផ្សះ ហាមប្រើចំពោះក្មេងក្រោមអាយុ១៨ឆ្នាំ ព្រោះវាមិនមានសុវត្តិភាព ចំពោះកូនក្មេងងាយប៉ះពាល់ដល់សុខភាពទូទៅ និងបេះដូង និងប៉ះពាល់ដល់ការលូតលាស់របស់ក្មេង។ «ចំពោះកូនក្មេងការព្យាបាលជំងឺអោយជាមិនសូវជាពិបាកទេ តែត្រូវធ្វើយ៉ាងណាអោយការព្យាបាលប្រកបដោយសុវត្តិភាព ត្រឹមត្រូវ និងមិនប៉ះពាល់ដល់សុខភាព ការលូតលាស់ បញ្ញាស្មារតីទៅថ្ងៃខាងមុខ»៕

    Share This Post: