ឥណ្ឌារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីជាង ៧ម៉ឺននាក់ ខណៈចំនួនសរុបមានជិត ៧លាននាក់ និងស្លាប់ជាង ១០ម៉ឺននាក់
- BY
- autoadmin
- October 9, 2020
យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia សម្រាប់ថ្ងៃសុក្រ ទី០៩ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅឥណ្ឌាពេលនេះបានកើនដល់ ៦.៩១ លាននាក់ ខណៈរកឃើញករណីថ្មីចំនួន ៧០,៤៩៦នាក់ ក្នុងរយៈពេល ២៤ម៉ោង ចុងក្រោយនេះ នេះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាលរបស់ពួកគេ។
ក្រសួងបាននិយាយថា ការស្លាប់ដោយសារការជំងឺ COVID-19 ក៏បានកើនឡើង ៩៦៤ នាក់បន្ថែមទៀត ដែលនាំឱ្យចំនួនស្លាប់សរុបមាន ១០៦,៤៩០នាក់។ គួរឱ្យដឹងដែរថា ប្រទេសឥណ្ឌាបានក្លាយជាប្រទេសទី៣ របស់ពិភពលោក ដែលមានអ្នកស្លាប់ដោយសារជំងឺ COVID-19 លើសពី ១០០,០០០នាក់ ដេញពីក្រោយប្រេស៊ីល និងសហរដ្ឋអាមេរិក ខណៈដែលប្រទេសទាំងមូលកំពុងបើកទ្វារឡើងវិញ ទាំងដែលករណីមិនទាន់ចុះថយផងនោះ៕
អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia
- Share This Post: