ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ខេត្តចំនួន២រងឥទ្ធិពលព្យុះភ្លៀងធ្វើឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនរងការលិចលង់

    BY Khmernote Media October 9, 2020
    ខេត្តចំនួន២រងឥទ្ធិពលព្យុះភ្លៀងធ្វើឱ្យផ្ទះប្រជាពលរដ្ឋជាច្រើនរងការលិចលង់

    (បាត់ដំបង)៖ ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០ កម្លាំងអន្តរាគមន៍របស់ផ្នែកសឹករងភ្នំព្រឹក និងផ្នែកសឹករងសំពៅលូន បានសហការជាមួយមន្ត្រីអាជ្ញាធរមូលដ្ឋានកំពុងរួមគ្នាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ដឹកជញ្ជូនរបស់របរ សម្ភារ និងមនុស្សទៅកាន់ទីទួលសុវត្ថិភាព ដែលបណ្ដាលមកពីឥទ្ធិពលព្យុះភ្លៀង ធ្វើឱ្យមានជំនន់ទឹកភ្លៀងលិចផ្ទះសំបែង និងហេចដ្ឋារចនាសម្ព័ន្ធមួយចំនួន។

    ដូចគ្នានេះដែរ នៅក្នុងភូមិសាស្ត្រ ខេត្តពោធិ៍សាត់ ក៏មានក្រុង-ស្រុកមួយចំនួនរងឥទ្ធិពលព្យុះភ្លៀងដែលបង្កឱ្យមានជំនន់ទឹកភ្លៀង ត្រូវបានកងកម្លាំងតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ សហការជាមួយមន្ត្រីអាជ្ញាធរខេត្ត ចុះជួយសង្គ្រោះ និងដឹកជញ្ជូនទៅកាន់ទីទួលសុវត្ថិភាព។

    អាជ្ញាធរក៏បានណែនាំដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងពោធិ៍សាត់ មេត្តាប្រុងប្រយ័ត្នខ្ពស់ជៀសវាងយថាហេតុណាមួយកើតឡើងខណៈដែលភ្លៀងកំពុងបន្តធ្លាក់ចុះ៕

    ប្រភព៖ នាយកដ្ឋានព័ត៌មានក្នុង និងក្រៅប្រទេស

    Share This Post: