ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្អាតហើយចេះទទួលខុសត្រូវទៀត! ស្រីស្អាតបើករថយន្ត CRV មិនប្រយ័ត្នជ្រុលបុករថយន្ត Prius ខ្ទេចមុខ មិនរត់គេច សុខចិត្តចុះទទួលខុសត្រូវ

    BY Khmernote Media October 10, 2020
    ស្អាតហើយចេះទទួលខុសត្រូវទៀត! ស្រីស្អាតបើករថយន្ត CRV មិនប្រយ័ត្នជ្រុលបុករថយន្ត Prius ខ្ទេចមុខ មិនរត់គេច សុខចិត្តចុះទទួលខុសត្រូវ

    រាជធានីភ្នំពេញ ៖ នារីភេទទី៣មួយក្រុម បើករថយន្ត CRV ចេញពីភោជនីយដ្ឋានមួយកន្លែង លុះបត់ស្ដាំមិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត PRIUS របស់អ្នករត់តាក់ស៊ី បណ្ដាលឲ្យរងការខូចខាត តែក្រោយពីបើករថយន្តបុកហើយ រូបនាងមិនបានគេចចេញទៅណាទេ ថែមទាំងចុះមកទទួលខុសត្រូវលើការខូចខាតនេះ ធ្វើអោយអ្នកឃើញហេតុការណ៍នាំគ្នាសរសើរថា ទោះជាភេទទី៣ តែនាងមានទំនួលខុសត្រូវ គឺកាតព្វកិច្ចដែលត្រូវធានារ៉ាប់រងរាល់អំពើទាំងឡាយដែលខ្លួនបានធ្វើ ដោយហ៊ានទទួលសារភាព និងទទួលនូវផលវិបាកនៅចំពោះមុខខ្លួនឯង។

    ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅនាម៉ោង០១រំលងអធ្រាត្រឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ នៅត្រង់ចំណុចជិតអតីតក្លឹបកម្សាន្ត SOUND ក្រោយស្ថានទូតរុស្សី ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    បើតាមសម្ដីនារីភេទទី៣ម្ចាស់រថយន្តបង្ក សុំមិនប្រាប់ឈ្មោះបានរៀបរាប់ប្រាប់ក្រុមការងារខ្មែរណូតយើងថា នៅមុនពេលកើតហេតុ រូបនាងនិងមិត្តភក្តិរបស់ខ្លួន ដែលជាភេទទី៣ដែលនោះ ទើបចេញពីភោជនីយដ្ឋាន ACE ដែលមានចម្ងាយពីកន្លែងកើតហេតុប្រហែល៣០០ម៉ែត្រ ដោយរូបនាងជាអ្នកបើកបររថយន្តរបស់ខ្លួន ម៉ាក CRV ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2BF-9884 បានធ្វើដំណើរតាមបណ្ដោយផ្លូវមិនស្គាល់លេខ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខណៈពេលដែលខ្លួនបត់ស្ដាំមកតាមផ្លូវក្រោយស្ថានទូតរុស្សី មិនប្រយ័ត្នស្រាប់តែជ្រុលទៅបុករថយន្តមួយគ្រឿង ម៉ាកតូយូតាព្រូស(TOYOYA PRIUS) ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BD-6485 បើកបរដោយបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ ដែលជាអ្នករត់តាក់ស៉ី ចំផ្នែកចំហៀងខាងឆ្វេងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តរបស់នាង ខូចខាតផ្នែកខាងមុខយ៉ាងដំណំ និងធ្លាក់កាងមុខផងដែរ តែមិនបណ្ដាលឲ្យមនុស្សរបួសនោះទេ ។

    ហេតុការណ៍នេះបានបង្កកការភ្ញាក់ផ្អើលដល់កម្លាំងល្បាតរបស់មូលដ្ឋានកងរាជអាវុធហត្ថចុះអន្តរាគមន៍ភ្លាមៗផងដែរ ព្រោះស្មានថាជាករណីហិង្សា ការពិតជាករណីគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះ ។

    ក្រោយពេលកើតហេតុ នារីរូបស្រស់ភេទទី៣ម្ចាស់រថយន្តបង្ក បានសុខចិត្តយករថយន្ត PRIUS ដែលខ្លួនបានបើករថយន្តទៅបុកបណ្ដាលឲ្យខូចខាតនោះយកទៅយានដ្ឋានដើម្បីអោយជាងជួសជុលអោយ ដើម្បីបញ្ចប់រឿង និងដោយខ្លួនជាអ្នកចេញសំណងទាំងស្រុងផងដែរ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: