ព័ត៌មានជាតិ
មកដឹងពីតារាងប្រព្រឹត្តទៅនៃវិញ្ញាសារប្រឡងបាក់ឌុបឆ្នាំ២០២០ ដែលក្រសួងទើបតែប្រកាស
BY Khmernote Media
October 10, 2020
រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា សម្រាប់បេក្ខជន ដែលបានចុះឈ្មោះប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ក្នុងឆ្នាំ២០២០នេះ គឺមានជាង១២ម៉ឺននាក់ ដែលនឹងចូលរួមប្រឡងនៅថ្ងៃទី២១ ខែធ្នូខាងមុខនេះ។ ឯកឧត្ដម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា បេក្ខជនដែលដាក់ពាក្យប្រឡងតាមរាជធានី ខេត្តទូទាំងប្រទេសមានចំនួន១២១,២០១នាក់ ក្នុងនោះស្រីចំនួន៦៣,៩៣៧នាក់។

នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះផងដែរ ក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីតារាងប្រព្រឹត្តទៅនៃវិញ្ញាសារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ ទាំងថ្នាក់ វិទ្យាសាស្ត្រ និងថ្នាក់ វិទ្យាសាស្ត្រសង្គម ដែលមានដូចខាងក្រោមនេះ៖
