ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចក្រឡាហោម ស ខេង បញ្ជូនជំនួយអង្ករ២០តោន មី ២០០កេស និងត្រីខ ២០០យួរ ដើម្បីសង្គ្រោះបឋម ដល់ខេត្តបាត់ដំបង ដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង

    BY Khmernote Media October 10, 2020
    សម្តេចក្រឡាហោម ស ខេង បញ្ជូនជំនួយអង្ករ២០តោន មី ២០០កេស និងត្រីខ ២០០យួរ ដើម្បីសង្គ្រោះបឋម ដល់ខេត្តបាត់ដំបង ដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង

    យោងតាមលិខិតរបស់ខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអោយដឹងថា សម្តេចក្រឡាហោម បានបញ្ជូនជំនួយសង្គ្រោះជាអង្ករចំនួន២០តោន មី២០០កេស និងត្រីខកំប៉ុងចំនួន២០០យួរ ដើម្បីសង្គ្រោះបឋមដល់ខេត្តបាត់ដំបង ដែលកំពុងរងគ្រោះជំនន់ទឹកភ្លៀង។ លិខិតដដែលនេះបានណែនាំដល់អភិបាលខេត្តបាត់ដំបង ធ្វើការចាត់ចែងតាមការជាក់ស្តែង។

    គួរបញ្ជាក់ផងដែរ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ជំនន់ទឹកភ្លៀងកំពុងតែធ្វើការវាយប្រហារដល់ស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង និងស្រុកមួយចំនួនទៀតនៅខេត្តពោធិសាត់ ដែលពេលនេះកងកំលាំងយោធាកំពុងធ្វើការជួយសង្គ្រោះដល់ប្រជាពលរដ្ឋដែលកំពុងរងគ្រោះ៕

    Share This Post: