ទីបំផុតបុរសហុងគ្រីធ្លាប់រត់គេចពីកន្លែងចត្តាឡីស័ក ជាសះស្បើយកូវីដ១៩ហើយ ក្រោយព្យាបាល ២ សប្ដាហ៍
- October 11, 2020
បុរសជនជាតិហុងគ្រីដែលផ្ទុក COVID-19 និងធ្លាប់បានរត់គេចចេញពីកន្លែងចត្តាឡីស័កផងនោះ ឥឡូវបានជាសះស្បើយ ហើយថ្ងៃនេះដែរក៏គ្មានករណីឆ្លងថ្មីទៀតដែរ។
ក្រោយពេលតេស្តអវិជ្ជមាន COVID-19 ២ ដងបុរសវ័យ ៧០ ឆ្នាំរូបនោះត្រូវបានអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យខេត្តសៀមរាប បន្ទាប់ពីព្យាបាលអស់រយៈពេល ២ សប្ដាហ៍រួចមក។
សរុបតួលេខអ្នកឆ្លងជំងឺ COVID-19 នៅកម្ពុជាមាន ២៨៣ នាក់ (ស្ត្រី៥៧នាក់ និងបុរស ២២៦ នាក់) ក្នុងនោះព្យាបាលសះស្បើយមានចំនួន ២៧៨ នាក់ និងកំពុងសម្រាលព្យាបាលនៅមន្ទីរពេទ្យរដ្ឋ ៥ នាក់ មន្ទីរពេទ្យខេត្តសៀមរាប ១ នាក់ និង ៤ នាក់ទៀតសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
- Share This Post: