ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនន់ទឹកភ្លៀងនៅខេត្តប៉ៃលិន ធ្វើឲ្យជន់លិចផ្ទះសំបែងប្រជាពលរដ្ឋជាង៤០០ខ្នង

    BY Khmernote Media October 11, 2020
    ជំនន់ទឹកភ្លៀងនៅខេត្តប៉ៃលិន ធ្វើឲ្យជន់លិចផ្ទះសំបែងប្រជាពលរដ្ឋជាង៤០០ខ្នង

    ខេត្តប៉ៃលិន៖ យោងតាមការបញ្ជាក់ពី ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងព្រឹកនេះ គឺជំនន់ទឹកភ្លៀងដែលកើតឡើងនៅខេត្តប៉ៃលិន កាលពីយប់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ដោយសារភ្លៀងធ្លាក់រយៈពេល២ថ្ងៃ គឺថ្ងៃទៅ០៩ និងថ្ងៃទី១០ ខែតុលា ក្នុងកម្រិតពី(១០៩-២១០)មម ដែលបង្កការជន់លិចភូមិឋានប្រជាពលរដ្ឋតាមតំបន់ទំនាប ពិសេសតាមមាត់ស្ទឹង និងអូរ ដែលប៉ះពាល់ដល់ផ្ទះសំបែងប្រជាពលរដ្ឋចំនួន ៤៥២ ខ្នងផ្ទះ សាលារៀន ០១កន្លែង វត្ត ចំនួន ០១កន្លែង ហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ ផ្លូវថ្នល់…និងដីកសិកម្មមួយចំនួន ស្ថិតក្នុងឃុំចំនួន២ នៃស្រុកសាលាក្រៅ។

    នៅពេលរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថានភាពទឹកចាប់ផ្តើមស្រកចុះជាមធ្យម ០,៥ ម ដែលធ្វើឲ្យផ្ទះប្រជាពលរដ្ឋមួយចំនួនបានស្រកផុតពីផ្ទះ ។ ប៉ុន្តែដោយសារពីយប់មិញភ្លៀងបានបន្តធ្លាក់ក្នុងកម្រិតពី(១២-៨៩)មម ស្ថានភាពនេះបានបង្កឲ្យការជន់លិចកើតឡើងជាថ្មី និងជន់ចូលផ្ទះថ្មីបន្ថែម ចំនួន ២៥ខ្នងផ្ទះបន្ថែមទៀត ដែលធ្វើផ្ទះប៉ះពាល់សរុបចំនួន ៤៧៧ ខ្នងផ្ទះ ។ ទោះយ៉ាងណាក៏ដោយ សម្រាប់ខេត្តប៉ៃលិន ប្រសិនបើ មិនមានភ្លៀងធ្លាក់ច្រើនទេ នោះស្ថានភាពជំនន់នេះនិងថយចុះភ្លាមៗផងដែរ ៕

    Share This Post: