ព័ត៌មានជាតិ
Hot News! សាលារាជធានីភ្នំពេញ ប្រកាសបិទផ្លូវ371 ជាបណ្តោះអាសន្នដើម្បីសង្គ្រោះស្ថានីយ៍បូមទឹក បឹងទំពុន ព្រោះទឹកឡើងខ្លាំងពេក
BY Khmernote Media
October 11, 2020
យោងតាមសេចជូនដំណឹងភ្លាមៗមួយដែលធ្វើឡើងនៅយប់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយដើម្បីជម្រាបជូនប្រជាពលរដ្ឋ អំពីការចរាចរណ៍នៅលើកំណាត់ផ្លូវលេខ៣៧១ ក្នុងខណ្ឌមានជ័យ ដើម្បីសង្គ្រោះស្ថានីយ៍បូមទឹក បឹងទំពុន ដោយហេតុថាទឹកឡើងខ្លាំងពេកព្រោះតែភ្លៀងមួយមេធំនៅថ្ងៃនេះ។

បើការបញ្ជាក់ពីរដ្ឋបាលរាជធានីភ្នំពេញមកកាន់អ្នកសារព័ត៌មានយើងបានអោយដឹងទៀតថា ដោយសារភ្លៀងធ្លាក់មួយមេធំនៅថ្ងៃនេះ ទើបបណ្តាលឲ្យទឹកនៅក្នុងស្ថានីយ៍បូមទឹកបឹងទំពុងឡើងខ្លាំងមែនទែន ដូច្នេះហើយដើម្បីកុំឲ្យមានការប៉ះពាល់ដល់ទួប៊ីននោះ អាជ្ញាធរសម្រេចបញ្ជូនរថយន្តទៅបូមទឹកចេញ ដើម្បីជួយសង្គ្រោះស្ថានីយ៍ ដូច្នេះរថយន្តត្រូវតម្រៀបជាជួរនៅលើផ្លូវ ជាហេតុត្រូវផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ដូច្នេះសូមបងប្អូនមេត្តាអធ្យាស្រ័យវាងផ្លូវមួយរយៈសិន៕