ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បង្ហោះសាររំលែកទុក្ខដល់ពលរដ្ឋកម្ពុជា ដែលបានរងគ្រោះដល់អាយុជីវិត ដោយសារទឹកជំនន់

    BY Khmernote Media October 12, 2020
    ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បង្ហោះសាររំលែកទុក្ខដល់ពលរដ្ឋកម្ពុជា ដែលបានរងគ្រោះដល់អាយុជីវិត ដោយសារទឹកជំនន់

    រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ស្ថានទូតជប៉ុននៅកម្ពុជា បានបង្ហោះសាររំលែកទុក្ខនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលរងគ្រោះដោយសារតែទឹកជំនន់នាពេលថ្មីៗនេះ។ ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបង្ហោះសារដូច្នេះថា៖

    ​ខ្ញុំមានការព្រួយបារម្ភជាពន់ពេកនៅពេលបានឮដំណឹងអំពីគ្រោះទឹកជំនន់នៅតាមបណ្តាខេត្តជាច្រើននៃប្រទេសកម្ពុជា ដែលបានបង្កគ្រោះថ្នាក់ដល់អាយុជីវិតប្រជាជន និងបង្ខំចិត្តឲ្យប្រជាជនជាច្រើនត្រូវជម្លៀសទៅកាន់ទីទួលសុវត្ថិភាព។ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារដែលរងគ្រោះដល់អាយុជីវិតដោយសារទឹកជំនន់។ ខ្ញុំសូមបួងសួងដល់វិញ្ញាណក្ខន្ធអ្នកដែលបានចែកឋាន សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ខ្ញុំសូមបួងសួង សូមឲ្យប្រជាជនកម្ពុជាមានសុខសុវត្ថិភាព ជាពិសេសប្រជាជនដែលរស់នៅតំបន់រងគ្រោះដោយទឹកជំនន់។ ខ្ញុំក៏សូមបួងសួង សូមឲ្យស្ថានភាពនៃជីវភាពរស់នៅវិលមកដូចធម្មតាវិញឆាប់ៗនេះ។ ប្រទេសជប៉ុន នឹងនៅគាំទ្រជាមួយប្រជាជនកម្ពុជា ៕

    ប្រភព៖ Embassy of Japan in Cambodia ស្ថានទូតជប៉ុននៅកម្ពុជា

    Share This Post: