ព័ត៌មានជាតិ
បច្ចុប្បន្នទឹកឡើងពេញៗអាង ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានសម្រេចបេីកទ្វារទឹកនៅទំនប់ពាមល្វា ចំនួន ០២ទ្វារទឹក
BY Khmernote Media
October 12, 2020
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយនៅក្នុងហ្វេស ប៊ុកផេករបស់ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK បានបង្ហាញឲ្យដឹងពីស្ថានភាពទឹកនៅទំនប់ពាមល្វា-អូរតោង ស្ថិតនៅឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ បច្ចុប្បន្នទឹកបានឡេីងពេញៗអាង ក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ស្ពឺ បានបេីកទ្វារទឹកនៅទំនប់ពាមល្វា ចំនួន ០២ទ្វារទឹក ក្នុងមួយទ្វារមានកម្ពស់ ២,៥ម៉ែត្រ និងទំនប់អូរតោង បានបេីកទ្វារទឹក ចំនួន ០៧ទ្វារទឹក ក្នុងនោះ ០២ទ្វារបេីកកម្ពស់ចំនួន ០,៥ម៉ែត្រ ០៣ទ្វារបេីកកម្ពស់ចំនួន ៧តឹក និង០២ទ្វារបេីកកម្ពស់ ១ម៉ែត្រ ៕








