កូវីដ-១៩

ប្រទេសចិនបានបញ្ជាក់ពីករណីជំងឺកូវីដ១៩ នៅក្នុងសហគមន៍ ជាលើកដំបូងបំផុតក្នុងរយៈពេល ២ខែ

BY
autoadmin
October 13, 2020

ចិនដីគោកបានរាយការណ៍ករណីក្នុងស្រុកនៃជំងឺ COVID-19 ជាលើកដំបូងបង្អស់ក្នុងរយៈពេលជិត ២ខែ ខណៈដែលក្រុងឈីងតាវបានបើកដំណើរការធ្វើតេស្ដនៅទូទាំងទីក្រុង បន្ទាប់ពីបានរកឃើញករណីថ្មីទាក់ទងនឹងមន្ទីរពេទ្យមួយ ដែលត្រូវបានចាត់តាំងព្យាបាលអ្នកជំងឺ COVID-19 នាំចូល។ គណៈកម្មការសុខភាពជាតិនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអង្គារបាននិយាយថា ករណីថ្មីនៃជំងឺ COVID-19 សរុបចំនួន ១៣ ត្រូវបានរាយការណ៍កាលពីថ្ងៃទី១២ ខែតុលា ប៉ុន្តែតិចជាងថ្ងៃមុនដែលមានចំនួន ២១ករណី ។

យ៉ាងណាក៏ដោយក្នុងចំណោមករណីថ្មីៗចុងក្រោយ ក្នុងនោះមាន ៦ករណី ជាករណីក្នុងស្រុកមកពីខេត្តសានទុង ទីរួមខេត្តរបស់ក្រុងឈីងតាវផ្ទាល់តែម្ដង។ ពេលចុងក្រោយដែលប្រទេសចិនបានរាយការណ៍ពីការឆ្លងក្នុងស្រុកគឺនៅថ្ងៃទី១៥ ខែសីហា នៅពេលដែលមានករណីបញ្ជាក់សរុបចំនួន ៤ ត្រូវបានរាយការណ៍នៅក្នុងតំបន់ស៊ីនជាំង។ គួរឱ្យដឹងដែរថា ឥឡូវនេះប្រទេសចិនមានករណីសរុបចំនួន ៨៥,៥៩១នាក់ ខណៈស្លាប់មាន ៤,៦៣៤នាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Channel News Asia

Share This Post: