ព័ត៌មានជាតិ
ឯកឧត្តម ម៉ុង ឬទ្ធី បួងសួងដល់វត្ថុស័ក្ដិសិទ្ធិលេីលោក សូមអោយគ្រោះទឹកជំនន់ឆាប់ស្រក ដើម្បីឲ្យប្រជាកសិករយេីង ឆាប់បានបង្កបង្កេីតផលធ្វើស្រែចំការចិញ្ចឹមសត្វវិញ
BY Khmernote Media
October 13, 2020
ឥទ្ធិពលនៃជំនន់ទឹកភ្លៀងបានវាយប្រហារយ៉ាងធ្ងន់ធ្ងរដល់ស្រុកមួយចំនួនធំនៃខេត្តបាត់ដំបង និងខេត្តពោធិ៍សាត់ ប្រជាជនជាច្រើនគ្រួសារបានរងផលប៉ះពាល់ ក្នុងការស្នាក់នៅហូបចុក និងកត្តាផ្សេងៗ។ ក្នុងនោះផងដែរឯកឧត្តម ម៉ុង ឬទ្ធី បានបង្ហោះថា៖ តាងនាមរូបខ្ញុំជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ខ្ញុំសូមបួងសួងដល់វត្ថុស័ក្ដិសិទ្ធិលេីលោក ព្រមទាំងទស្សបារមីដែលថែរក្សាការពារព្រះរាជាណាចក្រកម្ពុជាយេីង សូមអោយគ្រោះទឹកជំនន់ដែលកំពុងតែយាយីបង្កហានិភ័យ ដល់ប្រជាជនកម្ពុជាយេីងនៅពេលនេះសូមឆាប់ស្រកស្រុតទៅវិញដេីម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាកសិករយេីង ឆាប់បានបង្កបង្កេីតផលធ្វើស្រែចំការចិញ្ចឹមសត្វ ព្រមទាំងជួសជុលសាងសង់ហេដ្ឋារចនាសម្ព័ន្ធឡេីងវិញផង៕




