ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពន្ធនាគារខេត្តបន្ទាយមានជ័យ រងការជន់លិច ត្រូវបង្ខំចិត្តជម្លៀសអ្នកជាប់ឃុំទាំងអស់ចេញទៅពន្ធនាគារខេត្តផ្សេងៗក្បែរនោះ ដើម្បីសុវត្ថិភាព

    BY Khmernote Media October 13, 2020
    ពន្ធនាគារខេត្តបន្ទាយមានជ័យ រងការជន់លិច ត្រូវបង្ខំចិត្តជម្លៀសអ្នកជាប់ឃុំទាំងអស់ចេញទៅពន្ធនាគារខេត្តផ្សេងៗក្បែរនោះ ដើម្បីសុវត្ថិភាព

    ខេត្តបន្ទាយមានជ័យ៖ ដោយសារតែស្ថានភាពទឹកជំនន់លិចលង់ខ្លាំងពេក នាព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ គណៈគ្រប់គ្រងពន្ធនាគារខេត្ត បានសម្រេចជម្លៀសអ្នកជាប់ឃុំជាង ១,០០០នាក់ចេញទៅពន្ធនាគារខេត្តបន្ទាយមានជ័យ ទៅកាន់ពន្ធនាគារខេត្តផ្សេងៗក្បែរនោះ ដើម្បីជៀសវាងកុំឲ្យមានហានិភ័យកើតមានឡើងជាយថាហេតុ។

    យោងតាមការបញ្ជាក់ពីលោក អ៊ុង ស៊ីផាន ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជំនន់ទឹកបានចូលហូរក្នុុងពន្ធនាគារខេត្តយ៉ាងខ្លាំង ដែលបានបណ្តាលឲ្យលិចអាគាររដ្ឋបាល ហើយបានបន្តហូរចូលក្នុងអាគារស្នាក់នៅរបស់ជនជាប់ឃុំផងដែរ។ ដូច្នេះដើម្បីជៀសវាងហានិភ័យណាមួយកើតឡើង ថ្នាក់ដឹកនាំពន្ធនាគារក៏បានសម្រេចជម្លៀសអ្នកជាប់ឃុំទាំងអស់ទៅកាន់ពន្ធនាគារនៅខេត្តផ្សេងៗក្បែរនោះជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាព។ អ្នកជាប់ឃុំទាំងអស់មានចំនួន ១,៦០០នាក់ ក្នុងនោះមានស្រី១០០នាក់ ហើយជាជំហានដំបូងនៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ជនជាប់ឃុំចំនួន៨១១នាក់ ស្រី៨៥នាក់ ត្រូវបានបញ្ជូនចេញទៅកាន់ពន្ធនាគារខេត្តសៀមរាម តាមរថយន្តក្រុង៕

    រូបភាព៖ ស៊ន សុភក្រ្ត

    Share This Post: