ព័ត៌មានជាតិ
ទីបំផុត ភិក្ខុសង្ឃ ឡុង ចន្ថា ដែលមានរឿងអាស្រូវជាមួយស្រីៗ ត្រូវបានសឹកហើយ តែថាសឹកមួយរយៈប៉ុណ្ណោះ
BY Khmernote Media
October 13, 2020
រឿងរ៉ាវភិក្ខុសង្ឃ ឡុង ចន្ថា ដែលបានបែកធ្លាយរឿងអាស្រូវទាក់ទងមនុស្សស្រីតាមបណ្តាញសង្គម ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រហូត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ភិក្ខុ ឡុង ចន្ថា ទៀតនោះឡើយ។

ករណីភិក្ខុសង្ឃ ឡុង ចន្ថា នេះដែរហាក់ដូចស្ងប់ស្ងាត់មួយរយៈ ស្រាប់តែថ្មីៗនេះទទួលបានដំណឹងថាបានសឹកហើយ តែភិក្ខុសង្ឃដែលមានរឿងអាស្រូវរូបនេះបញ្ជាក់សឹកមួយរយៈប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្តី គេកំពុងរង់ចាំមើលថា តើលោក ឡុង ចន្ថា រូបនេះនឹងធ្វើការបួសជាភិក្ខុសង្ឃវិញរឺយ៉ាងណា ? ហើយក្រសួងធម្មការនិងសាសនា នឹងទទួលយកការបួសរបស់អន្ទិត ឡុង ចន្ថា វិញដែររឺទេ?


