ព័ត៌មានជាតិ
នគរបាលរាជធានីភ្នំពេញ ត្រៀមចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង ពិសេសនៅស្ទឹងព្រែកត្នោត ខណ្ឌដង្កោ
BY Khmernote Media
October 13, 2020
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ និងបទបញ្ជាផ្ទាល់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ លោក លោកស្រីស្នងការរង នាយការិយាល័យ អធិការនគរបាលខណ្ឌទាំង១៤ និងមន្ត្រីអន្តរាគមន៍ទាំងអស់ បានត្រៀមខ្លួនរួចជាស្រេចដេីម្បីចេញប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋក្នុងករណីប្រឈម និងរងគ្រោះដោយសារជំនន់ទឹកភ្លៀង ជាពិសេសទីតាំងដែលប្រឈមនឹងគ្រោះថ្នាក់ខ្លាំងនៅស្ទឹងព្រែកត្នោត ខណ្ឌដង្កោ ៕









