ព័ត៌មានជាតិ
ក្តៅៗ! សង្កាត់ចំនួន៤ នៅខណ្ឌដង្កោ ត្រូវបានជន់លិច ពេលនេះ ឯកឧត្តម ឃួង ស្រេង កំពុងដឹកនាំកំលាំង ត្រៀមជួយសង្គ្រោះ សង្កាត់រលួស តាមផ្លូវជាតិលេខ២១
BY Khmernote Media
October 13, 2020
យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខណ្ឌដង្កោ នៅមុននេះបន្តិចបានអោយដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅពេលនេះបានជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋនៅសង្កាត់មួយចំនួនដូចជា សង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ។ សេចក្តីជូនដំណឹងនោះមានខ្លឹមសារថា៖

“សេចក្ដីជូនដំណឹង! ដោយសារស្ថានភាពទឹកជន់តាមសណ្ដទឹកស្ទឹងព្រែកត្នោតបានធ្វើអោយជន់លិចផ្ទះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ គងនយ សង្កាត់ទៀន សង្កាត់ស្ពានថ្ម និងសង្កាត់សាក់សំពៅ។ ក្នុងខណះពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានី ដឹកនាំកម្លាំងរដ្ឋបាលខណ្ឌ កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ និងកងអន្តរាគមន៍នៃបញ្ជាការដ្ឋានអង្គរក្ស បានកំពុងនិងត្រៀមអន្តរាគមន៍ជួយនៅសង្កាត់រលួស តាមផ្លូវជាតិលខ ២១ ។ ដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាក់ទងមេភូមិ ចៅសង្កាត់ ឬឆ្លើយតបនៅក្នុងផេគហ្វេសបុករដ្ឋបាលខណ្ឌ។ សូមអរគុណ!”

