សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនយុវជន ៣ នាក់ ពេលកំពុងអង្គុយផឹកស៊ីលើសួន ក្រោយឆែកឃើញដាវមួយ និងខ្សែក្រវ៉ាត់កែច្នៃ
កំពង់ឆ្នាំង: កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំងចេញល្បាតពេលយប់ នៅតាមភូមិសាស្ត្រក្រុងនឹងតាមកន្លែងស្មុកស្មាញ លទ្ធផលបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅចំណុចសួន(សម្ដេចចៅហ្វាវ៉ាំង) កាលពីយប់ថ្ងៃទី១៣/១០/២០២០វេលាម៉ោង២៣:៥៥នាទីអាធ្រាត ពីបទចរាចរអាវុធ(ដាក់ដាវតាមខ្លួន) ជនសង្ស័យទាំង០៣នាក់ត្រូវបានឃាត់ខ្លួននៅពេលកំពុងអង្គុយផឹកស៊ីលើសួន ពេលដែលកម្លាំងចេញល្បាតនឹងធ្វើការត្រួតពិនិត្យរដ្ឋបាល

១:ឈ្មោះទាវ តែន ភេទប្រុសអាយុ១៨ឆ្នាំមានទីលំនៅភូមិដូនម៉ៅឃុំចោងម៉ោងស្រុទឹកផុស។
២:ឈ្មោះនាង ឡុង ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិដូនម៉ៅឃុំចោងម៉ោងស្រុទឹកផុស។
៣:ឈ្មោះងួន ប៊ុនអេង ភេទប្រុសអាយុ១៩ឆ្នាំមានទីលំនៅភូមិជ្រៃកោង(លិច)ឃុំខ្នាឆ្មាស្រុកសាមគ្គីមានជ័យ។
* ដកហូតវត្ថុតាង៖ ដាវ ០១ដើម ,ខ្សែក្រវ៉ាត់មានក្បាល(កែច្នៃរ)០១,ម៉ូតូ០១គ្រឿង។ ប្រភព៖ ការិ.ផ្សព្វផ្សាយអប់រំ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង



