នាំកូនស្រីទៅដោះអំពើ ដូចយកកូនទៅឲ្យគ្រូចាប់រំលោភ ហើយគ្រូគំរាមមិនឲ្យស្រែក បើមិនដូច្នេះទេអំពើនឹងកាច់ទាំងគ្រួសារ
ខេត្តកណ្តាល៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរហូតបានសម្រេច។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅចំណុះផ្ទះជនសង្ស័យភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ ក គ ច ភេទស្រី អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិ រាំងដេក ឃុំ គគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល មានម្តាយបង្កើតឈ្មោះ មុំ ស៊ួន អាយុ៣៧ឆ្នាំ មុខរបរកម្មករ រោងចក្រ និងឪពុកបង្កើតឈ្មោះ កេង សុីម (លែងលះគ្នា)។ ចំណែកឯជនសង្ស័យមានឈ្មោះ យឿន យឿ ភេទប្រុស អាយុ៣៥ឆ្នាំជាគ្រូដោះអំពើ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។
យោងតាមការបញ្ជាក់ពីសមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើឈ្មោះ មុំ ស៊ួន បានមកដោះអំពើនៅផ្ទះជនសង្ស័យហើយបន្ទាប់មកជនសង្ស័យបានប្រាប់ម្តាយជនរងគ្រោះអោយនាំកូនស្រីដែលជាជនរងគ្រោះមកដោះអំពើដែរ បើមិនមកអំពើ និងប្រសិទ្ធីទេអំពើនឹងឡងមកលើកូនហើយ។ ពេលនោះឈ្មោះ មុំ ស៊ួន ក៏នាំក្មេងស្រីរងគ្រោះមកផ្ទះជនសង្ស័យ ដែលជាគ្រូដោះអំពើ ពេលមកដល់ជនសង្ស័យក៏នាំក្មេងស្រីរងគ្រោះ និងម្តាយជនរងគ្រោះឡើងលើផ្ទះ ហើយអោយក្មេងស្រីរងគ្រោះដោះអាវចេញអោយស្លៀកសារុង និងអោយម្តាយជនរងគ្រោះនៅឆ្ងាយប្រហែល៤.៥ម៉ែត្រដោយអង្គុយតាំងសមាធិហើយអោយបែរមុខចេញ។ ពេលនោះជនសង្ស័យ ដែលជាគ្រូដោះអំពើធ្វើសកម្មភាពស្ទាបអង្អែលកេរ្តិ៍ភេទនិងច្របាច់ដោះហើយរំលោភទៅលើជនរងគ្រោះបានសំរេចតែម្ដង ដោយគំរាមមិនអោយស្រែកបើមិនដូច្នោះទេអំពើនឹងកាច់ស្លាប់ទាំងគ្រួសារ។
ក្រោយពីកើតហេតុរួចជនរងគ្រោះពុំបានប្រាប់ម្តាយខ្លួនអោយដឹងទេ។ រហូតដល់ថ្ងៃ១៣ ខែតុលា ឆ្នាំ២០២០ ម៉ោ១១និង០០នាទីថ្ងៃពេលម្តាយជនរងគ្រោះចេញពីធ្វើការរោងចក្រ ជនរងគ្រោះបានប្រាប់នូវរឿងរ៉ាវដែលគ្រូដោះអំពើបានចាប់រំលោភមកលើខ្លួន ដោយជនរងគ្រោះពិបាកចិត្តខ្លាំងពេក ព្រោះខ្លាចមានកូនទើបដាច់ចិត្តប្រាប់ទៅនូវហេតុការណ៍ខាងលើអោយម្តាយដឹង។ ក្រោយពីម្តាយជនរងគ្រោះបានដឹង និងបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកលើកដែក។
ក្រោយពីសាកសួរជនរងគ្រោះរួចមកកម្លាំងនគរបាលជំនាញព្រហ្មទណ្ឌស្រុកបានសហការជាមួយកំលាំងប៉ុស្តិ៍ព្រែកដាច់ចុះទៅឃាត់ខ្លួនជនសង្ស័យមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកលើកដែកភ្លាមៗនិងកសាងសំណុំរឿងបញ្ជូនតាមនិតិវិធី៕

ប្រភព៖ មហាគ្រួសារតាខ្មៅ