កូវីដ-១៩

កំពូលតារាបាល់ទាល់ Cristiano Ronaldo បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩ ខណៈកំពុងលេងក្នុងពានរង្វាន់ UEFA Nations League

BY
autoadmin
October 14, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN បានឱ្យដឹងថា កំពូលកីឡាករបាល់ទាល់ Cristiano Ronaldo បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា កីឡាករ Ronaldo គឺ «មានសុខភាពល្អ គ្មានរោគសញ្ញា និងកំពុងនៅដាច់ដោយឡែក»។ រំលឹកដែរថាខ្សែប្រយុទ្ធរបស់ក្រុមសេះបង្កង់វ័យ ៣៥ឆ្នាំរូបនេះ បានលេងឱ្យក្រុមជម្រើសជាតិព័រទុយហ្កាល់ ទទល់ជាមួយបារាំង ក្នុងពានរង្វាន់ UEFA Nations League កាលពីថ្ងៃអាទិត្យ និងបានជួបអេស្ប៉ាញ ក្នុងការប្រកួតមិត្តភាពកាលពីសប្តាហ៍មុន។

ដូច្នេះកីឡាករ Ronaldo នឹងត្រូវខកខានការប្រកួត UEFA Nations League ទទល់ជាមួយស៊ុយអែតនៅថ្ងៃពុធ ក៏ដូចជាការប្រកួតនាពេលខាងមុខរបស់ក្រុម Juventus ដែលរួមមានការប្រកួតនៅក្របខណ្ឌ Serie A ជាមួយក្លឹប Crotone និងការប្រកួតក្របខ័ណ្ឌ Champions League ជាមួយក្លឹប Dynamo Kyiv ។ បន្ទាប់ពីការធ្វើតេស្តវិជ្ជមានរបស់កីឡាករ Cristiano Ronaldo សហព័ន្ធកីឡាបាល់ទាត់ព័រទុយហ្កាល់ក៏បាននិយាយដែរថា រាល់កីឡាករទាំងអស់ត្រូវបានធ្វើតេស្ដរកជំងឺ ហើយលទ្ធផលគឺអវិជ្ជមានគិតត្រឹមព្រឹកថ្ងៃអង្គារ៕

អត្ថបទ៖ លីដា
ប្រភព៖ CNN

Share This Post: