ព័ត៌មានជាតិ
កម្លាំងអន្តរាគមន៍របស់កងពលតូចលេខ៧០ ចេញជួយសង្គ្រោះពលរដ្ឋរងគ្រោះ ដោយសារទឹកជំនាន់ទឹកភ្លៀងតាមផ្លូវវ៉េងស្រេង នៅផ្សារត្រពាំងថ្លឹង
BY Khmernote Media
October 14, 2020
រាជធានីភ្នំពេញ៖ កម្លាំងអន្តរាគមន៍របស់កងពលតូចលេខ៧០ (៧១១) ចេញជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនាន់ទឹកភ្លៀងតាមផ្លូវវ៉េងស្រេង នៅផ្សារត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ការចុះជួយសង្គ្រោះនេះធ្វើឡើងនៅព្រឹក ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរង កងពលតូចលេខ៧០ ទទួលដឹកនាំក្រុមសង្គ្រោះ៧១១ ប្រើកម្លាំងចំនួន ៥៣នាក់ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ និងមានកម្លាំង កងរាជអាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ ជាច្រើននាក់ទៀត។ កងពលតូចលេខ៧០ ប្រើអូប័រសង្គ្រោះ ចំនួន ១២គ្រឿង, រថយន្តចំនួន៥គ្រឿង, ម៉ាស្តា ២គ្រឿង, រថយន្តសង្គ្រោះចំនួន ១គ្រឿង, រថយន្តដឹកជញ្ជូនចំនួន២គ្រឿង ។












ដោយ៖ បងម៉េង ខ្មែរណូត