កូវីដ-១៩

អ្នករួមដំណើរម្នាក់នៅលើយន្តហោះឃោសនាបោះឆ្នោតរបស់លោក Joe Biden បានតេស្ដវិជ្ជមានជាមួយជំងឺកូវីដ១៩

BY
autoadmin
October 16, 2020

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg បានឱ្យដឹងថា អ្នកដំណើរម្នាក់ ដែលបានរួមដំណើរនៅលើយន្តហោះយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Joe Biden បានតេស្ដវិជ្ជមានជាមួយជំងឺ COVID-19 ។ អ្នកចាត់ការទូទៅក្នុងយុទ្ធនាការអ្នកស្រី Jen O’Malley Dillon បាននិយាយថា អ្នករួមដំណើរម្នាក់នោះបានធ្វើដំណើរពី Ohio ទៅ Florida ក្នុងសប្ដាហ៍នេះ ប៉ុន្តែរូបគេបានអង្គុយនៅឆ្ងាយពីលោក Joe Biden ច្រើនជាង ៥០ហ្វីត ឬជាង ១៥ម៉ែត្រ។ អ្នកទាំង ២ បានប្រើច្រកចេញចូលខុសគ្នា ហើយក៏បានពាក់ម៉ាស់ទាំង ២នាក់ ផងដែរ។

អ្នកស្រីបានបន្ថែមដែរថា បេក្ខភាពមកពីបក្សប្រជាធិបតេយ្យលោក Joe Biden គឺមិនចាំបាច់នៅដាច់ដោយឡែកនោះទេ។ ចំណែកលទ្ធផលតេស្ដរកជំងឺ COVID-19 របស់លោក Joe Biden នៅយប់ថ្ងៃពុធ គឺមានភាពអវិជ្ជមាននៅឡើយ។ គួរឱ្យដឹងដែរថាការរកឃើញនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទប់ស្កាត់ការរីករាលដាលនៃជំងឺ COVID-19 របស់យុទ្ធនាការបក្សប្រជាធិបតេយ្យ ដែលវាផ្ទុយគ្នាពីក្រុមលោក Donald Trump ។ កាលពីប៉ុន្មានរយៈមុនទាំងលោក Donald Trump និងភរិយាបានឆ្លងជំងឺ COVID-19 នេះ ភ្លាមៗបន្ទាប់ពីមានរបាយការណ៍ថា ជំនួយការរបស់គាត់បានវិជ្ជមានជាមួយជំងឺ៕

អត្ថបទ៖ លីដា
ប្រភព៖ Bloomberg

Share This Post: