ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    រយៈពេលជិត ១១ខែ កន្លងមកនេះ ជំងឺកូវីដ១៩ បានចម្លងដល់មនុស្សជាង ៣៩លាននាក់ នៅជុំវិញពិភពលោក ខណៈស្លាប់ជាង ១លាន ១០ម៉ឺននាក់

    BY autoadmin October 16, 2020
    រយៈពេលជិត ១១ខែ កន្លងមកនេះ ជំងឺកូវីដ១៩ បានចម្លងដល់មនុស្សជាង ៣៩លាននាក់ នៅជុំវិញពិភពលោក ខណៈស្លាប់ជាង ១លាន ១០ម៉ឺននាក់

    យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាបរសៀលថ្ងៃសុក្រ ទី១៦ ខែតុលា ឆ្នាំ២០២០ បានបង្ហាញថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះបានកើនដល់ជាង ៣៩ លាននាក់ ខណៈការស្លាប់បានកើនដល់ ១លាន ១០ម៉ឺននាក់ និងមានអ្នកជាសះស្បើយជាង ២៩លាននាក់។ គិតមកទល់ពេលនេះគឺរយៈពេលជិត ១១ខែមកហើយ ដែលជំងឺ COVID-19 បានរាតត្បាតនៅជុំវិញពិភពលោក។ ពោលគឺចាប់តាំងពីវាបានបង្ហាញវត្តមានដំបូងនៅប្រទេសចិន កាលពីចុងឆ្នាំ២០១៩ ប៉ុន្តែយ៉ាងណាវាហាក់មិនបានចុះថយទៅវិញនោះទេ។

    សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានការឆ្លងច្រើនជាងគេ ជាមួយនឹងករណីសរុប ៨.២ លានករណី និងមានអ្នកស្លាប់សរុបចំនួន ២២ម៉ឺននាក់។ នាពេលថ្មីៗនេះអាមេរិកមានការកើនឡើងនូវករណីថ្មីៗគួរឱ្យកត់សម្គាល់ ជាមួយនឹងករណីថ្មីជាង ៦ម៉ឺន ត្រូវបានកត់ត្រាក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ ប្រទេសឥណ្ឌាមានករណីសរុប ៧.៣ លានករណី និងមានអ្នកស្លាប់ជាង ១១ម៉ឺននាក់ ប៉ុន្តែឥឡូវនេះវាមិនមែនជាប្រទេសដែលមានករណីប្រចាំថ្ងៃច្រើនបំផុតទៀតទេ។  ចំណែកប្រេស៊ីលនៅតែឈរលេខ ៣ ដោយមានករណីសរុប ៥.១ លាននាក់ និងមានអ្នកស្លាប់សរុប ១៥ម៉ឺននាក់៕

    អត្ថបទ៖ លីដា
    ប្រភព៖ Worldometers

    Share This Post: