កូវីដ-១៩

ប្រទេសថៃកាលថ្ងៃអាទិត្យម្សិលមិញ បានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ ក្នុងសហគមន៍ចំនួន ៣នាក់ បន្ថែមទៀតនៅក្រុងមែសុត

BY
autoadmin
October 19, 2020

ប្រទេសថៃកាលពីថ្ងៃអាទិត្យបានរាយការណ៍ពីករណីថ្មីនៃជំងឺ COVID-19 ចំនួន ៧ករណី រួមទាំងការឆ្លងតាមមូលដ្ឋានចំនួន ៣ ក្នុងចំណោមជនជាតិភូមា នៅក្រុងមែសុត។ ក្នុងនោះមជ្ឈមណ្ឌលសម្រាប់ស្ថានភាពជំងឺ COVID-19 បាននិយាយថាករណី ៣ ក្នុងចំណោម ៤ នៅក្រុងមែសុត ដែលជាទីប្រជុំជនព្រំដែនដ៏មមាញឹកក្នុងខេត្តតាក គឺជាសមាជិកគ្រួសារនៃគូស្វាមីភរិយាភូមា ដែលបានធ្វើតេស្តវិជ្ជមានជាមួយជំងឺ COVID-19 កាលពីថ្ងៃអង្គារ។

អ្នកទាំង ៣ មានទាំងកូនស្រី ក្មួយស្រី និងក្មួយប្រុសរបស់ប្តីប្រពន្ធ ត្រូវបានព្យាបាលនៅមន្ទីរពេទ្យមែសុត។ ពួកគេបានធ្វើតេស្តវិជ្ជមាននៅថ្ងៃសុក្រ ហើយការធ្វើតេស្តបញ្ជាក់ត្រូវបានធ្វើឡើងនៅថ្ងៃសៅរ៍ មុនពេលរបាយការណ៍ត្រូវបានបញ្ជូនទៅមជ្ឈមណ្ឌល។ ករណីថ្មីបាននាំឱ្យចំនួនឆ្លងសរុបនៅថៃកើនដល់ ៣,៦៨៦ ករណី ហើយមិនមានសេចក្តីរាយការណ៍អំពីការស្លាប់ថ្មីទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់មាន ៥៩នាក់ ដដែល៕

អត្ថបទ៖ លីដា
ប្រភព៖ បាងកកប៉ុស្ដិ៍

Share This Post: