កូវីដ-១៩

ថ្ងៃនេះបន្តរកឃើញជនបរទេស ១ នាក់ទៀតតេស្តវិជ្ជមានកូវីដ១៩

BY
Khmernote Media
October 21, 2020

នៅ​ព្រឹក​នេះ​ក្រសួង​សុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង COVID-19 ១ ករណី​ទៀត​ហើយ​ដែល​ជា​ជនជាតិ​បរទេស ហើយ​ចំពោះ​អ្នក​ជា​សះស្បើយ​វិញ​ក៏​គ្មាន​ភាព​ប្រែប្រួល​ថ្មី​ដែរ។ អ្នក​ដែល​រក​ឃើញ​ថា​មាន​ឆ្លង COVID-19 នោះ​គឺជា​ជនជាតិ​ប៉ូឡូញ​អាយុ ៤៧ ឆ្នាំ​ធ្វើ​ដំណើរ​មកពី​ប៉ូឡូញ និង​បន្ត​ជើង​ហោះ​នៅ​កូរ៉េ​ខាងត្បូង រួច​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ១៩ ខែ​តុលា ឆ្នាំ ២០២០។ ក្រោយ​ទទួល​បាន​លទ្ធផល​តេស្ត​វិជ្ជមាន​បុរស​រូប​នោះ ត្រូវ​ក្រសួង​បញ្ជូន​ឲ្យ​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត។

សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៨៦ នាក់ (ស្ត្រី៥៨នាក់ និង​បុរស ២២៨ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៨០ នាក់ និង​កំពុង​សម្រាល​ព្យាបាល​នៅ​​​មន្ទីរពេទ្យ​រដ្ឋ ៦ នាក់​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀតជាបុរស ៤ និង​ស្ត្រី ២ នាក់។

Share This Post: