កូវីដ-១៩

ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងដល់ជាង ៤២ លាននាក់ហើយ ខណៈស្លាប់ជាង ១លាន ១៤ម៉ឺននាក់

BY
autoadmin
October 23, 2020

យោងតាមការធ្វើបច្ចុប្បន្នភាពចុងក្រោយរបស់ Worldometers សម្រាប់ថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ២០២០ បានឱ្យដឹងថា ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោកពេលនេះ បានកើនឡើងដល់ ៤២លាននាក់ ខណៈចំនួនស្លាប់សរុបបានកើនដល់ជាង ១លាន ១៤ម៉ឺននាក់។ គិតមកទល់ពេលនេះជំងឺ COVID-19 ហាក់មិនបានចុះថយទាំងស្រុងនោះទេ ដោយតំបន់ខ្លះកំពុងមានការចុះថយពិតមែន ប៉ុន្តែតំបន់ខ្លះទៀតកំពុងប្រឈមជាមួយរលកនៃការឆ្លងថ្មីៗ។ ជាក់ស្ដែងដូចជានៅអឺរ៉ុប ឥឡូវនេះប្រទេសជាច្រើនបានបង្ខំចិត្តដាក់ការរឹតត្បឹតឡើងវិញ ដោយសារថា ពួកគេមិនអាចបិទទ្វារប្រទេសទាំងស្រុងឡើយ។

សហរដ្ឋអាមេរិកនៅតែជាប្រទេសមានការឆ្លងច្រើនបំផុត ជាមួយនឹងករណីសរុប ៨.៦ លាននាក់ និងការស្លាប់សរុប ២២ម៉ឺននាក់ ហើយក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ វាបានកត់ត្រាករណីសរុបរហូតដល់ទៅ ៧ម៉ឺនករណី ឯណោះ។ ឥណ្ឌាបន្ដឈរលេខ២ ក្នុងតារាង ជាមួយនឹងករណីសរុប ៧.៧ លាននាក់ និង មានអ្នកស្លាប់ជា ១១ម៉ឺននាក់។ ប្រេស៊ីលនៅតែឈរលេខ៣ ជាមួយករណីសរុប ៥.៣លាននាក់ និងមានអ្នកស្លាប់សរុប ១៥ម៉ឺននាក់៕

អត្ថបទ៖ លីដា
ប្រភព៖ Worldometers

Share This Post: