កូវីដ-១៩
ព្រឹកនេះ រកឃើញវិជ្ជមានកូវីដ១៩ថ្មី ០១នាក់ទៀត និងជាសះស្បើយ០៣នាក់ផងដែរ
BY Khmernote Media
October 24, 2020
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្តីជូនដំណឹងពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ១៩ថ្មីចំនួន០១នាក់បន្ថែមទៀត និងមានករណីជាសះស្បើយចំនួន០៣នាក់ផងដែរ។

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា អ្នកវិជ្ជមានថ្មី០១នាក់នោះ គឺជាបុរសជនជាតិបារាំង អាយុ៣៧ឆ្នាំ មានអាសយដ្ឋានស្នាក់នៅរាជធានីភ្នំពេញ បានធ្វើដំណើរមកពីប្រទេសបារាំង បន្តជើងហោះហើរនៅប្រទេសចិន (តៃវ៉ាន់) បានមកដល់កម្ពុជានៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០។ សូមអានព័ត៌មានលំអិតខាងក្រោម៖
