កូវីដ-១៩

បារាំងរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីជាង ៥ម៉ឺននាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយ ខណៈករណីបានហក់ឡើងខ្លាំងប៉ុន្មានសប្ដាហ៍កន្លងមកនេះ

BY
autoadmin
October 26, 2020

អាជ្ញាធរសុខាភិបាលបារាំងបាននិយាយនៅល្ងាចថ្ងៃអាទិត្យនេះថា ប្រទេសបារាំងបានរកឃើញអ្នកឆ្លងជំងឺ COVID-19 ថ្មីចំនួន ៥២,០១០នាក់ ក្នុងរយៈពេល ២៤ម៉ោង កន្លងមកនេះ។ ទិន្នន័យកាលពីថ្ងៃអាទិត្យបានបង្ហាញថា ប្រហែលជា ១៧% នៃពលរដ្ឋដែលបានស្វែងរកការធ្វើតេស្ដរកមើលជំងឺ COVID-19 ត្រូវបានរកឃើញថាមានផ្ទុកជំងឺនេះ។ ចំនួនករណីបានកើនឡើងគួរឱ្យកត់សម្គាល់អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយមានកំណត់ត្រាជាច្រើនត្រូវបានប្រកាសក្នុងរយៈពេលតែ ៧ថ្ងៃប៉ុណ្ណោះ។

ប្រទេសបារាំងក៏ដូចជាប្រទេសក្នុងអឺរ៉ុបភាគច្រើន ដែលបានណែនាំការធ្វើតេស្ដទ្រង់ទ្រាយធំមួយ ដើម្បីឱ្យបានទៅដល់មនុស្សភាគច្រើន។ ទោះយ៉ាងណាមជ្ឈមណ្ឌលសម្រាប់ការការពារនិងបង្ការជំងឺនៅអឺរ៉ុបបានចែងថា ការបង្កើនការធ្វើតេស្ត «មិនមែនជាហេតុផលតែមួយដែលធ្វើឱ្យមានករណីកើនឡើងនោះទេ» ការកើនឡើងគឺដោយសារមានការបន្ធូរបន្ថយការរឹតត្បឹតលឿនពេក។

ដើម្បីឆ្លើយតបទៅនឹងការកើនឡើងរដ្ឋាភិបាលបារាំងបាននាំយកការរឹតត្បិតថ្មី ប្រមាណ ២ ភាគ ៣ ទូទាំងប្រទេសចាប់ពីថ្ងៃសៅរ៍។ តាមច្បាប់ថ្មីប្រជាជនអាចចេញទៅក្រៅបានលុះត្រាតែពួកគេមានហេតុផលត្រឹមត្រូវ។ បទប្បញ្ញត្តិនេះត្រូវបានអនុវត្តនៅក្នុងតំបន់រដ្ឋបាលចំនួន ៥៤ របស់ប្រទេសបារាំង៕

អត្ថបទ៖ លីដា
ប្រភព៖ DW

Share This Post: