ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    Breaking News! មុននេះបន្តិចក្រសួងសុខាភិបាលកម្ពុជា​ ប្រកាសអោយដឹងថា​ ចំនួនអ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រី សរុបចំនួន​ 628 នាក់ ហើយលទ្ធផលតេស្តដំបូងគឺ “អវិជ្ជមានកូវីដ១៩ ទាំងអស់”

    BY Khmernote Media November 5, 2020
    Breaking News! មុននេះបន្តិចក្រសួងសុខាភិបាលកម្ពុជា​ ប្រកាសអោយដឹងថា​ ចំនួនអ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស ហុងគ្រី សរុបចំនួន​ 628 នាក់ ហើយលទ្ធផលតេស្តដំបូងគឺ “អវិជ្ជមានកូវីដ១៩ ទាំងអស់”

    នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានមួយស្តីពីជំងឺកូវីដ-១៩ នៅកម្ពុជា ដោយមានអ្នកជាសះស្បើយចំនួន៣នាក់បន្ថែម និងគ្មានវិជ្ជមានថ្មីនោះទេ។ ហើយក្នុងនោះដែរ ក្រសួងសុខាភិបាលក៏បានរាយការណ៍ពីចំនួនអ្នកប៉ះពាល់ជាមួយ រដ្ឋមន្ត្រីក្រសួងការបរទេស ប្រទេសហុងគ្រី ដែលរកឃើញវិជ្ជមានកូវីដ-19 នៅប្រទេសថៃ កាលពីម្សិលមិញ មានចំនួន 628នាក់ និងលទ្ធផលតេស្តដំបូងគឺ “អវិជ្ជមានកូវីដ១៩ ទាំងអស់”។

    គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ ម្សិលម៉ិញនេះ លោក ភីធើ ស៊ីចាតូ (Péter Szijárto) បានដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា។ នៅពេលដែល លោករដ្ឋមន្ត្រី និងប្រតិភូ អញ្ជើញដល់ទីក្រុងបាងកកនៅល្ងាចថ្ងៃដដែលនោះ ការធ្វើតេស្តរកវីរុសកូវីដ-១៩ នៅទីនោះបានបញ្ជាក់ថា លោករដ្ឋមន្ត្រី មានលទ្ធផលវិជ្ជមាន។

    បើតាមក្រសួងការបរទេស, សមាជិកគណៈប្រតិភូហុងគ្រីទាំងអស់ ដែលមកដល់ប្រទេសកម្ពុជា បានធ្វើតេស្តរកមេរោគកូវីដ១៩ និងមានវិញ្ញាបនបត្រសុខភាពបញ្ជាក់ថា «គ្មានវីរុសកូវីដ-១៩» មុនពេលចេញដំណើរមកកម្ពុជា។ទោះជាយ៉ាងនេះក្តី បន្ទាប់ពីទទួលបានព័ត៌មានខាងលើនេះភ្លាម រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូនៅក្នុងពេលទស្សនកិច្ចធ្វើតេស្តរកវីរុសកូវីដ-១៩ និងដាក់ឲ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) តាមការកំណត់របស់ក្រសួងសុខាភិបាល។

    Share This Post: