ខ្មែរណូត

ស្វែងរក

  • កូវីដ-១៩

    ញាក់សាច់! ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅអាមេរិកបានកើនដល់ជាង ១០ម៉ឺននាក់ ក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុន

    BY autoadmin November 5, 2020
    ញាក់សាច់! ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅអាមេរិកបានកើនដល់ជាង ១០ម៉ឺននាក់ ក្នុងមួយថ្ងៃ ដែលជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុន

    យោងតាមគម្រោងឃ្លាំមើលជំងឺ COVID-19 (Tracking Project) នៅថ្ងៃពុធ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ បានឱ្យដឹងថា សហរដ្ឋអាមេរិកបានកត់ត្រាការឆ្លងថ្មីៗចំនួន ១០៣,០០០ ករណី ដែលជាចំនួនច្រើនបំផុតក្នុងរយៈពេល ១ថ្ងៃ ជាលើកដំបូងបំផុត ចាប់តាំងពីប្រទេសនេះមានការរីករាលដាលពីជំងឺ COVID-19 ។ វាគឺជាចំនួនច្រើនបំផុតមិនធ្លាប់មានពីមុនមក ខណៈចំនួនជាមធ្យមរយៈពេល ៧ថ្ងៃ កន្លងមកនេះ បានបង្ហាញពីការកើនឡើងយ៉ាងឆាប់រហ័ស ដោយបានកត់ត្រាករណីថ្មីប្រមាណ ៨៦,៣៦៣ ក្នុងមួយថ្ងៃ។

    យោងតាមទិន្នន័យពីសាកលវិទ្យាល័យចនហបគីនស៍បាននិយាយថា ចំនួននោះគឺច្រើនជាង ២ដង នៃកំណត់ត្រាដែលបានកើតឡើងនៅថ្ងៃទី៤ ខែកញ្ញា គឺទើបតែ ២ ខែមុននេះប៉ុណ្ណោះ។ ឥឡូវនេះសហរដ្ឋអាមេរិកមានករណីសរុបចំនួន ៩.៥ លាននាក់ ហើយមានអ្នកជំងឺ ២៣៣,៦៥០ នាក់ ដែលបានស្លាប់ដោយសារជំងឺនេះ។ ការឆ្លងនៅទូទាំងពិភពលោកបានកើនដល់ជាង ៤៨លាននាក់ ខណៈចំនួនស្លាប់មានដល់ ១.២ លាននាក់ហើយ៕

    អត្ថបទ៖ លីដា
    ប្រភព៖ Business Insider

    Share This Post: