ខ្មែរណូត

ស្វែងរក

  • PR

    ត្រៀមខ្លួនហើយឬនៅ ? GANZBERG នឹងធ្វើការចាប់រង្វាន់ឡាន និងរង្វាន់ផ្សេងទៀត នៅថ្ងៃទី ២២ កុម្ភៈ នេះសម្រាប់គូស្វាមីភរិយា ដែលជាវស្រាបៀរ GANZBERG ក្នុងថ្ងៃអាពាហ៌ពិពាហ៌

    BY Khmernote Media February 20, 2018
    ត្រៀមខ្លួនហើយឬនៅ ? GANZBERG នឹងធ្វើការចាប់រង្វាន់ឡាន និងរង្វាន់ផ្សេងទៀត នៅថ្ងៃទី ២២ កុម្ភៈ នេះសម្រាប់គូស្វាមីភរិយា ដែលជាវស្រាបៀរ GANZBERG ក្នុងថ្ងៃអាពាហ៌ពិពាហ៌

    នៅរាត្រីថ្ងៃទី ២២ ខែកុម្ភៈ ខាងមុខនេះក្រុមហ៊ុនស្រាបៀរ GANZBERG នឹងធ្វើការចាប់រង្វាន់ឡានមួយគ្រឿង រង្វាន់ទឹកប្រាក់សុទ្ធ ១០,០០០ ដុល្លារ ចំនួន៣រង្វាន់ រង្វាន់ដំណើរកំសាន្តទៅទ្វីបអ៉ឺរ៉ុប បូកទឹកប្រាក់ ២,០០០ដុល្លារ ចំនួនមួយរង្វាន់ និងទឹកប្រាក់សុទ្ធ ១,០០០ដុល្លារ ចំនួន១០០រង្វាន់ ជូនដល់គូស្វាមីភរិយាដែលបានជាវស្រាបៀរ GANZBERG សម្រាប់ពិធីអាពាហ៌ពិពាហ៌របស់ខ្លួននាពេលកន្លងទៅ នៅលើកញ្ចក់ទូរទស្សន៏ហង្សមាស។

    កាលពីពាក់កណ្តាលខែមករា កន្លងទៅ ក្រុមហ៊ុនស្រាបៀ GANZBERG បានធ្វើការប្រគល់រង្វាន់ដល់អ្នកមានសំណាងឈ្នះរង្វាន់យក្សចំនួន១៩នាក់ម្តងរួចមកហើយ ដោយក្នុងមានទាំងអ្នកឈ្នះរង្វាន់ម៉ូតូ​ំ និងរង្វាន់យក្សផ្សេងទៀត។ ហើយនៅក្នុងខែកុម្ភៈនេះ ក្រុមហ៊ុនស្រាបៀរ GANZBERG នឹងរៀបចំធ្វើការប្រគល់រង្វាន់យក្សម្តងទៀតជូនអតិថិន ដែលមានសំណាងក្នុងខែកុម្ភៈចំនួន២៨នាក់ ដោយក្នុងនោះ២នាក់មានសំណាងឈ្នះបានរថយន្ត Ford ដ៏ថ្មីស្រឡាំងម្នាក់មួយគ្រឿង និង២៦នាក់ទៀតមានសំណាងឈ្នះបានម៉ូតូ Yamaha FZ ផងដែរ។ កម្មវិធីប្រគល់រង្វាន់នេះនឹងប្រព្រឹត្តធ្វើឡើងនៅលើឆាកប្រគុំតន្ត្រី GANZBERG UBER VALENTINE’S FESTIVAL នារាត្រីថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ខាងមុខនេះនៅមុខសាលមហោស្រពកោះពេជ្រ ហើយការប្រគុំតន្ត្រីនោះ ក៏មានការចូលរួមពីកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្មរស្មីហង្សមាសជាច្រើនរូបផងដែរ។ គួរបញ្ជាក់ផងដែរថា នៅក្នុងឆ្នាំ២០១៨ នេះក្រុមហ៊ុនស្រាបៀរ GANZBERG នឹងបន្ថែមរង្វាន់ម៉ូតូធំរហូដល់១,០០០គ្រឿង និងរថយន្តថ្មីស្រឡាំងចំនួន១០០គ្រឿងបន្ថែមទៀតជូនដល់អតិថិជន៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay