រដ្ឋមន្រ្តីក្រសួងកសិកម្ម បញ្ចេញរូបភាពហាត់ប្រាណអំឡុងពេលធ្វើចត្តាឡីស័ក
កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ ២០២០ កន្លងទៅនេះ ក្រសួងការបរទេសកម្ពុជាប្រកាសផ្លូវការថា “ប្រមុខការទូតហុងគ្រី ឆ្លងជំងឺកូវីដ១៩” ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ ធ្វើចត្តាឡីស័ក។ នៅព្រឹកនេះដែរ ឯកឧត្តម វេង សុខុន រដ្ឋមន្រ្តីក្រសួងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហោះឲ្យដឹងនៅលើទំព័រហ្វេសបុករបស់ឯកឧត្តមកំឡុងពេលធ្វើចត្តាឡីស័កថា៖

“យើងខ្ញុំទាំងពីរនាក់ត្រូវចូលបន្ទប់ក្នុងផ្ទះ រយៈពេល ១៤ថ្ងៃ តាមវិធានការរបស់ក្រសួងសុខាភិបាល ទន្ទឹមនឹងនេះខ្ញុំសូមអភ័យទោសចំពោះការលុបចោលកម្មវិធីជាច្រើនដែលត្រូវចុះមូលដ្ឋានតាមបណ្តាខេត្ត ដែលយើងខ្ញុំបានសន្យាកន្លងមក។ ប៉ុន្តែអ្វីដែលជាភារកិច្ចរបស់ខ្ញុំដែលត្រូវបំពេញជាប្រចាំរាល់ថ្ងៃនោះ នៅតែបំពេញគឺ ការហាត់ប្រាណ ការត្រួតពិនិត្យឯកសារ និងការសម្រេចទៅលើរាល់ឯកសារនានាតាមសមត្ថកិច្ចទទួលខុសត្រូវ របស់ខ្ញុំ ដែលប្រមុខរាជរដ្ឋាភិបាលបានប្រគល់ជូន៕”
