ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញទៅបាញ់ថ្នាំសម្លាប់មេរោគ នៅអគារមិត្តភាពទីស្តីការគណ:រដ្ឋមន្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    BY Khmernote Media November 6, 2020
    កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញទៅបាញ់ថ្នាំសម្លាប់មេរោគ នៅអគារមិត្តភាពទីស្តីការគណ:រដ្ឋមន្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩

    រាជធានីភ្នំពេញ៖ កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ក្រសួងការបរទេសកម្ពុជាប្រកាសផ្លូវការថា “ប្រមុខការទូតហុងគ្រី ឆ្លងជំងឺកូវីដ១៩” ទន្ទឹមនឹងនេះដែរ រាជរដ្ឋាភិបាលកម្ពុជាសម្រេចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ដែលជួបនិងប្រាស្រ័យទាក់ទងផ្ទាល់ជាមួយប្រតិភូ ធ្វើចត្តាឡីស័ក។

    កងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ កងពលតូចលេខ៧០ បានចេញទៅបាញ់ថ្នាំសម្លាប់មេរោគ នៅអគារមិត្តភាពទីស្តីការគណ:រដ្ឋមន្ត្រី ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

    ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពី មានបទបញ្ជាផ្ទាល់ពីឯកឧត្តម ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកឧត្ដមសេនីយ៍ ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូចលេខ៧០ បានបញ្ជូនកងប្រតិបត្តិការរុករក និងសង្គ្រោះ៧១១ ចុះទៅបាញ់ថ្នាំសម្លាប់មេរោគនៅក្នុងអគារធ្វើការនៃទីស្តីការគណរដ្ឋមន្ត្រី ក្រោយពីរដ្ឋមន្ត្រីហុងគ្រីដែល មានជំនួបជាមួយថ្នាក់ដឹកនាំមួយចំនួននៅទីនោះបានចាកចេញពីកម្ពុជានិងត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុកមេរោគកូវីដ១៩នៅទីក្រុងបាងកកដោយមន្ត្រីចត្តាឡីស័ក។

    សូមជំរាបថា ការបាញ់ថ្នាំសំលាប់មេរោគនេះ បានដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ ទទួលការងារសង្គ្រោះ កាលពីយប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០ ៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: