ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការខេត្តសៀមរាប​ ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធការបង្ហោះលើហ្វេសប៊ុក ករណីផាកពិន័យមិន​ពាក់មួកសុវត្ថិភាពនៅ​ខ្លោងទ្វារ​ទន្លេ​អុំ​ ខេត្តសៀមរាប

    BY Khmernote Media November 6, 2020
    ស្នងការខេត្តសៀមរាប​ ធ្វើការ​បំភ្លឺ​ពាក់ព័ន្ធការបង្ហោះលើហ្វេសប៊ុក ករណីផាកពិន័យមិន​ពាក់មួកសុវត្ថិភាពនៅ​ខ្លោងទ្វារ​ទន្លេ​អុំ​ ខេត្តសៀមរាប

    រាជធានីភ្នំពេញ​៖​ តាមការចុះផ្សាយរបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅ​ថ្ងៃ​ទី​៣១​ ខែតុលា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ប្រហែល​ ០៩​និង​៣០​នាទី​ព្រឹក​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវគោក​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​ច្បាប់​ និង​រឹត​បន្តឹង​ចំពោះ​ការ​បើកបរ​ល្មើស​នឹង​ផ្លា​ក​សញ្ញា​ហាមឃាត់​ (​ផ្លូវ​ឯកទិស​)​ នៅ​ចំណុច​ផ្លូវ​ខ្លោងទ្វារ​ទន្លេ​អុំ​ បាន​ធ្វើការ​ឃាត់​ម៉ូតូ​ចំនួន​ ២​គ្រឿង។

    អ្នកបើកបរ​ម៉ូតូ​មិន​ពាក់មួក​សុវត្ថិភាព​ទាំង ​៤​នាក់​ (​មាន​ទាំង​អ្នកបើកបរ​ និង​អ្នក​រួម​ដំណើរ​)​ បើកបរ​ពី​ត្បូង​ទៅ​ជើង​ ដើម្បី​​ធ្វើការ​ពិន័យ​ ដោយ​ផ្អែក​លើ​ស្ថានភាព​ជាក់ស្តែង​ ពួក​គាត់​បាន​ស្នើ​សុំ​អោយ​សមត្ថកិច្ច​យើង​ធ្វើការ​ផាកពិន័យ​មិន​ពាក់មួក​ចំនួន​តែ​ ១​នាក់​គត់​ និង​បាន​អប់រំ​ណែនាំ​ចំនួន​៣​នាក់​ បន្ថែម​ទៀត​ចំពោះ​អ្នក​ដែល​មិន​ពាក់មួក​សុវត្ថិភាព​។​ ដែល​មាន​បង្កាន់ដៃ​ពិន័យ​អន្តរការណ៍​លេខ​០០៩៤៨៣១​ និង​បង្កាន់ដៃ​បង់ប្រាក់​ពិន័យ​លេខ​ ០៧០-២-០២០០០១៧៣៨៩​ ចំនួន​ទឹកប្រាក់​ ៦០,០០០​ ៛​ (​ប្រាំមួយ​ម៉ឺន​រៀល​)​ ចុះ​ថ្ងៃ​ទី​៣១/១០/២០២០​ តាម​មាត្រា​៦​ ចំណុច​១​ក​ នៃ​អនុក្រឹត្យ​លេខ​៣៩ ​អន​ក្រ​.​បក​ អំពើ​ល្មើស​នឹង​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​។​

    ​សេចក្តី​ដូច​បាន​ជំរាប​ជូន​ខាងលើ​នេះ​ សូម​សាធារណជន​ អ្នក​សារព័ត៌មាន​ ពិសេស​បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​បុក​ មេត្តា​ជ្រាប​ជា​ព័ត៌មាន​ និង​ឈប់​មានការ​យល់​ច្រឡំ​ លើ​សមត្ថកិច្ច​យើង​ចុះ​រឹត​បន្តឹង​ច្បាប់​នៅ​ចំណុច​ខ្លោងទ្វារ​ទន្លេ​អុំ​ ៕​

    ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: