អ្នកនាំពាក្យក្រសួងអប់រំ៖ សាលារៀនចំនួន៦ ពាក់ព័ន្ធនឹងករណីគណៈប្រតិភូការបរទេសប្រទេសហុងគ្រី
រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡាបានបញ្ជាក់ថា មកដល់យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានរកឃើញសាលារៀនពាក់ព័ន្ធនឹងគណៈប្រតិភូការបរទេសប្រទេសហុងគ្រីចំនួន៦ ។ ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និង កីឡាបានឱ្យដឹងនៅថ្ងៃទី៧វិច្ឆិកាឆ្នាំ២០២០ថា គិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ២០២០ ក្រសួងអប់រំ យុវជន និងកីឡាបានរកឃើញថា គ្រឹះស្ថានសិក្សាឯកជនចំនួន២ទៀត (សរុបមានចំនួន០៦គ្រឹះស្ថានសិក្សា) ពាក់ព័ន្ធនឹងករណីគណ:ប្រតិភូនៃប្រទេសហុងគ្រី។

ជាមួយគ្នានោះដែរអ្នកនាំពាក្យក៏បានឱ្យដឹងថាស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៦ វិច្ឆិកា ឆ្នាំ២០២០ រួមមាន៖
– គ្រឹះស្ថានសិក្សាទី៦៖ សិស្ស២រូប មានមាតាបិតាដែលបានទទួលទានអាហារជាមួយអ្នកដែលបានប៉ះពាល់ជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី។
- គ្រឹះស្ថានសិក្សាទី៥៖ សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
+ ស្ថានភាពនៃគ្រឹះស្ថានសិក្សាគិតត្រឹមយប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០ រួមមាន៖
– គ្រឹះស្ថានសិក្សាទី៤៖ សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
- គ្រឹះស្ថានសិក្សាទី៣៖ សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
– គ្រឹះស្ថានសិក្សាទី២៖ សិស្ស២រូប ដែលមានមាតាបិតាបានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
– គ្រឹះស្ថានសិក្សាទី១៖ បុគ្គលិក១រូប បានប៉ះពាល់ជាមួយគណ:ប្រតិភូនៃប្រទេសហុងគ្រី។
ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់អ្នកពាក់ព័ន្ធក្រោមឱវាទក្រសួងអប់រំ យុវជន និងកីឡាទាំងអស់មេត្តាបន្តរាយការណ៍ជូនក្រសួងតាមរយៈលេខទូរស័ព្ទ០១២ ៣៣៥ ៩៩៩។ ចំពោះមុខនេះ គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំ សិស្សានុសិស្ស មាតាបិតា និងគ្រប់ភាគីពាក់ព័ន្ធ ត្រូវបន្តការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវត្ថិភាពសុខភាពតាមគោលការណ៍ប្រតិបត្តិស្តង់ដាររបស់ក្រសួងអប់រំ យុវជន និងកីឡា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ក្រសួងអប់រំ យុវជន និងកីឡាសូមគោរពថ្លែងអំណរគុណជូនគ្រប់ភាគីពាក់ព័ន្ធដែលបានផ្តល់កិច្ចសហការទាន់ពេលវេលា ៕

ប្រភព៖ ក្រសួងព័ត៌មាន