ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    នាយកដ្ឋានបច្ចេកវិទ្យា បំភ្លឺទាក់ទងនឹងករណីនារីម្នាក់ ដែលបរិហារកេរ្តិ៍ទៅលើក្រុមហ៊ុនផ្ទេរប្រាក់ និងបុគ្គលិក ថាលួចលុយរបស់ខ្លួនចំនួន១ម៉ឺនដុល្លារ

    BY Khmernote Media November 7, 2020
    នាយកដ្ឋានបច្ចេកវិទ្យា បំភ្លឺទាក់ទងនឹងករណីនារីម្នាក់ ដែលបរិហារកេរ្តិ៍ទៅលើក្រុមហ៊ុនផ្ទេរប្រាក់ និងបុគ្គលិក ថាលួចលុយរបស់ខ្លួនចំនួន១ម៉ឺនដុល្លារ

    រាជធានីភ្នំពេញ៖ តាមការចុះផ្សាយរបស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា ដោយសង្កេតឃើញនូវ សារព័ត៌មាន Online ឈ្មោះ VOP News TV បានផ្សាយផ្ទាល់ដោយមានអត្ថន័យ វាយ ប្រហារ និងចោទប្រកាន់មកលើ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ទាក់ទងនឹងករណីឈ្មោះ ងិន លក្ខិណា ដែលគាត់ត្រូវបានក្រុមហ៊ុន TrueMoney ប្តឹងទាក់ទងនឹងការផ្សាយផ្ទាល់តាមប្រព័ន្ធសង្គម (Facebook live) បរិហារកេរ្តិ៍ ក្រុមហ៊ុន TrueMoney និងបុគ្គលិក TrueMoney ថាបានលួចលុយរបស់ខ្លួន ចំនួន ១០,០០០ ដុល្លារ។

    ជាងនេះទៅទៀតនៅ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ គាត់បានផ្សាយផ្ទាល់ (Facebook live) តាមសារព័ត៌មាន Online ឈ្មោះ VOP News TV បរិហារមួលបង្កាច់សមត្ថកិច្ច និងចោទប្រកាន់គ្មានមូលដ្ឋានយ៉ាងអសុចរិត។ ទង្វើរបស់ឈ្មោះ ងិន លក្ខិណា និងការផ្សាយរបស់សារព័ត៌មាន Online ឈ្មោះ VOP News TV គឺជាការបរិហារមួលបង្កាច់សមត្ថកិច្ច ដែលនាំឱ្យមហាជនមានការយល់ច្រឡំ និងបាត់ជំនឿលើស្ថាប័នសមត្ថកិច្ចជាខ្លាំង និងជាការផ្សព្វផ្សាយព័ត៌មានគ្មានវិជ្ជាជីវៈ ដែលផ្ទុយនឹងច្បាប់ស្តីពីរបបសារព័ត៌មាន។

    ដូច្នេះនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា សូមធ្វើការបំភ្លឺជូនសាធារណដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖

    Share This Post: