ជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ ត្រូវស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឆ្មក់បង្ក្រាបដល់បន្ទប់ជួល និងបានដកហូតវត្ថុតាងមួយចំនួន
រាជធានីភ្នំពេញ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានស្រាវជ្រាវ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ពាក់ព័ន្ធករណីលួចកាច់កម៉ូតូ ដកហូតម៉ូតូ២គ្រឿង និងសម្ភារៈជាច្រើន ដែលជាវត្ថុតាងមួយចំនួនទៀត នៅចំណុចផ្លូវទំនប់៧០ ផ្ទះលេខ៥៧ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ កាលពីម៉ោង០៧យប់ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ក្នុងប្រតិបតិការនេះដែរ ការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាលនៃស្នងការនគរបាលរាជធានីភ្នំពេញ បានសហការជាមួយលោកនាយរងប៉ុស្តិ៍ស្រះចកនិងលោកមេភូមិ ធ្វើការឆ្មក់បង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យចំនួន៣នាក់ ម៉ូតូ២គ្រឿងរួមមាន៖
– ទី១៖ ម៉ូតូម៉ាក (nex) ពណ៌សពាក់ស្លាកក្លែងក្លាយ (1BA-9456)
– ទី២៖ ម៉ូតូ MSX ពណ៌បៃតងពាក់ស្លាកលេខក្លែងក្លាយ (1C-3737)
– កាប់បិតគ្រប់ប្រភេទចំនួន ០៤ដើម
– ញញួរចំនួន០១
– កន្ត្រក់ម៉ូតូចំនួន០៤
– ក្បាំងម៉ូតូចំនួន០៤
– ដែកសំប៉ែតចុងស្រួចសម្រាប់កាច់សោរកម៉ូតូចំនួន០១
– កូនសោរលេខ០៨ ចំនួន០១
– មួកសុវត្ថិភាពចំនួន០៥
– ចង្អើម៉ូតូចំនួន០៤
– បំពង់ទីបចំនួន០៣ដើម និងកូនសោរសម្រាប់ដោះមួយចំនួនធំ និងសម្ភារៈប្រើប្រាស់ (ជក់) គ្រឿនញៀនមួយចំនួន។
ក្រោយការបង្ក្រាបភ្លាមៗសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង០៣នាក់ និងវត្ថុតាងទាំងអស់ដែលរឹបអូសបានយកទៅការិយាល័យព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ៕










ដោយ៖ បងម៉េង ខ្មែរណូត