ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងអប់រំ អំពាវនាវឲ្យអាណាព្យាបាលសិស្សប្រមាណ៩០០នាក់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយគណៈប្រតិភូហុងគ្រី ផ្អាកបញ្ជូនកូនទៅរៀន ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ

    BY Khmernote Media November 7, 2020
    ក្រសួងអប់រំ អំពាវនាវឲ្យអាណាព្យាបាលសិស្សប្រមាណ៩០០នាក់ ដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយគណៈប្រតិភូហុងគ្រី ផ្អាកបញ្ជូនកូនទៅរៀន ជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា​ បានចេញសេចក្ដីណែនាំពីការពាក់ព័ន្ធនឹងជំងឺកូវីដ១៩ ដោយក្រសួងបានធ្វើការស្នើដល់មាតាបិតា អ្នកអាណាព្យាបាលចំនួនប្រមាណ ៩០០នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូហុងគ្រី និងមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សា សូមអនុវត្តវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖

    – ផ្អាកបញ្ជូនកូនចៅមកកាន់គ្រឹះស្ថានសិក្សាជាបណ្ដោះអាសន្នចំនួន ១៤ថ្ងៃ ដើម្បីធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិច ផ្ដល់ព័ត៌មានទៅគ្រឹះស្ថានសិក្សា ដើម្បីគ្រឹះស្ថានមានវិធានការក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩
    – បន្ទាប់ពីទទួលបានព័ត៌មាន គ្រឹះស្ថានសិក្សាត្រូវចាំវិធានតាមការណែនាំរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ និងបូកសរុប និងធ្វើបច្ចុប្បន្នកម្មរបាយការណ៍ ព្រមទាំងផ្ញើរទៅមន្ទីរអប់រំ យុវជន និងកីឡាជាទៀងទាត់។

    ទទួលបានសេចក្ដីណែនាំនេះ សូមមាតាបិតា អ្នកអាណាព្យាបាល ត្រូវអនុវត្តសេចក្ដីណែនាំនេះឲ្យបានល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ៕

    ប្រភព៖ MoEYS Cambodia

    Share This Post: