ព័ត៌មានជាតិ
ក្រសួងអប់រំ ប្រកាសផ្អាកដំណើរការសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលរយៈពេល ២អាទិត្យជាបណ្តោះអាសន្ន
BY Liny Chan
November 8, 2020
យោងតាមសេចក្ដីជូនដំណឹងពីក្រសួងអប់រំ យុវជន និងកីឡា ដែលបានចេញផ្សាយមុននេះបន្តិចបានឲ្យដឹងថា ក្រសួងសម្រេចផ្អាកដំណើរការសាលារដ្ឋ និងឯកជន នៅរាជធានីភ្នំពេញ និងទីរួមខេត្តកណ្តាលរយៈពេល ២អាទិត្យជាបណ្តោះអាសន្ន ដោយរង់ចាំលទ្ធផលធ្វើតេស្តរកកូវីដ ចំពោះអ្នកដែលបានទាក់ទងដោយផ្ទាល់ និងដោយប្រយោលជាមួយរដ្ឋមន្រ្តីការបរទេស និងគណះប្រតិភូហុងគ្រី។

ក្នុងសេចក្ដីជូនដំណឹងបានបង្ហាញពីមូលហេតុដែលបណ្ដាលឲ្យផ្អាកនេះ គឺដោយសារកង្វះព័ត៌មាន និងកិច្ចសហការពីសំណាក់មាតាបិតា និងអាណាព្យាបាលដែលមានការពាក់ព័ន្ធ ក្រសួងអប់រំ យុវជន និងកីឡាមិនមានលទ្ធភាពប្រមូលព័ត៌មានបានគ្រប់ជ្រុងជ្រោយពីមាតាបិតា និងអាណាព្យាបាលចំនួន ៩០០ នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលជាមួយគណៈប្រតិភូនៃប្រទេសហុងគ្រី និងអ្នកដែលមានកូនចៅសិក្សានៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន៕
