កូវីដ-១៩
ព្រឹកនេះ ក្រសួងសុខាភិបាលប្រកាសពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី លើបុរសជនជាតិខ្មែរ ២នាក់បន្ថែមទៀត សុទ្ធតែជាករណីនាំចូល
BY Khmernote Media
November 9, 2020
ភ្នំពេញ៖ ព្រឹកនេះក្រសួងសុខាភិបាលកម្ពុជា បានធ្វើសេចក្តីជូនព័ត៌មានពីករណីវិជ្ជមានវីរុសកូវីដ១៩ថ្មី លើបុរសជនជាតិខ្មែរ ២នាក់បន្ថែមទៀត និងមិនមានករណីជាសះស្បើយទេ។ ករណីវិជ្ជមានវីរុសកូវីដ១៩នោះ គឺជាករណីនាំចូលទាំងពីរនាក់ ដែលធ្វើដំណើរមកពីប្រទេសជប៉ុន តាមជើងយន្តហោះកូរ៉េខាងត្បូង។ ចំពោះករណីអ្នកប៉ះពាល់ជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី នៅថ្ងៃទី ០៨ វិច្ឆិកា ឆ្នាំ ២០២០ នេះ ក្រសួងសុខាភិបាលកម្ពុជា បានរកឃើញ ៥២ នាក់បន្ថែមទៀត។

បន្ទាប់ពីធ្វើតេស្តវិភាគសំណាកគឺទទួលបានលទ្ធផលអវិជ្ជមានទាំងអស់ ធ្វើឲ្យចំនួន សរុបអ្នកប៉ះពាល់ជាមួយនឹងរដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រី កើនឡើង ៩៤៤នាក់។ ក្រសួងនៅតែបន្តឲ្យអ្នកប៉ះពាល់បន្តធ្វើចត្តាឡីស័ក និងពិនិត្យសំណាកបន្តទៀត តាមថ្ងៃដែលបានកំណត់។ ដើម្បីឲ្យជ្រាបលំអិត សូមអានលិខិតប្រកាសរបស់ក្រសួងសុខាភិបាលខាងក្រោមនេះ៖

