ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    រកឃើញអាវុធខ្លី២ដើម ពេលគណៈបញ្ជាការឯកភាពខណ្ឌមានជ័យដាក់គោលដៅត្រួតពិនិត្យពេលយប់

    BY Khmernote Media November 9, 2020
    រកឃើញអាវុធខ្លី២ដើម ពេលគណៈបញ្ជាការឯកភាពខណ្ឌមានជ័យដាក់គោលដៅត្រួតពិនិត្យពេលយប់

    រាជធានីភ្នំពេញ ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌមានជ័យ ដឹកនាំដោយ លោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ បានដឹកនាំកម្លាំងចម្រុះ ចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ត្រួតពិនិត្យអាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង នៅត្រង់ចំណុចឃ្លាំងដែក ផ្លូវ២៧១ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង២០:០០នាទីយប់នេះ ថ្ងៃអាទិត្យ ទី០៨ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

    សមាសភាពចូលរួមសរុប ៥០នាក់ រួមមានកម្លាំងអធិការខណ្ឌចំនួន ២៥នាក់, កម្លាំងកងរាជអាវុធហត្ថខណ្ឌចំនួន ១០នាក់, កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចំនួន ១៥នាក់ ។ ក្នុងនោះលទ្ធផលក្នុងការត្រួតពិនិត្យដូចជា បានត្រួតពិនិត្យរថយន្តតូចធំឆ្លងកាត់ចំនួន ៧៩គ្រឿង ។ ត្រួតពិនិត្យម៉ូតូឆ្លងកាត់ចំនួន ២២៤គ្រឿង ។ រថយន្តដែលត្រូវបកកញ្ចក់ខ្មៅ ចំនួន ១គ្រឿង ។ ម៉ូតូគ្មានផ្លាកលេខត្រូវអប់រំ គ្មាន ។

    អាវុធជាតិផ្ទុះឆ្លងកាត់ ចំនួន ២ដើម ខ្លី របស់យោធា បានប្រគល់ជូនម្ចាស់ដើមរក្សាទុក ។ ១. ម៉ាកK59 មាន 6គ្រាប់ ម្ចាស់ជាយោធាអង្គភាពកងឯកភាពទីចាត់ការផែនការ អគ្គបញ្ជាការរដ្ឋាន ។ ២. ម៉ាក CF 98.9 មាន៧គ្រាប់ ម្ចាស់ជាយោធាអង្គភាពកងពលតូចដឹកជញ្ជូនលេខ៩៩ ។ សារធាតុញៀនឆ្លងកាត់គ្មាន ។ ក្នុងការត្រួតពិនិត្យអាវុធជាតិផ្ទុះ បាន បញ្ចប់នៅម៉ោង២២:០០នាថ្ងៃខែឆ្នាំដដែល៕

    ដោយ៖ បងម៉េង ខ្មែរណូត

    Share This Post: