ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឃាត់ខ្លួនក្រុមនគរបាល៦នាក់ដើរលក់បំពង់ពន្លត់អគ្គិភ័យ តាមផ្ទះប្រជាពលរដ្ឋ

    BY Khmernote Media November 9, 2020
    ឃាត់ខ្លួនក្រុមនគរបាល៦នាក់ដើរលក់បំពង់ពន្លត់អគ្គិភ័យ តាមផ្ទះប្រជាពលរដ្ឋ

    រាជធានីភ្នំពេញ៖ យោងតាមការបញ្ជាក់ពីនាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃសៅរ៍ ០៧រោចខែកត្តិកឆ្នាំជូនទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅវេលាម៉ោង១១ និង១៥នាទី អនុសេនីយ៏ឯកព្រឹម ទៀក ឋាខ:នាយរងប៉ុស្តិ៍ទទួលបាន​ទូរសព្ទ័ពីប្រជាពលរដ្ឋ ម្នាក់រស់នៅភូមិ ព្រែកតាពៅសង្កាត់ដើមមៀន ក្រុងតាខ្មៅបានទូរសព្ទ័រាយការណ៍ថា មាននគរបាលផ្នែកបង្ការ ពន្លត់អគ្គិភ័យនៅខណ្ឌដង្កោចំនួន៦នាក់ជាមួយមធ្យោបាយធ្វើដំណើររួមមាន÷

    រថយន្តម៉ាកFORD RANGER ពណ៍ទឹកក្រូច​ ពាក់ស្លាកលេខភ្នំពេញ​ 2AQ-0304 និងម៉ូតូម៉ាក SL ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 1AX-6848 សម្រាប់ធ្វើជា​មធ្យោបាយដើរលក់បំពង់ពន្លត់អគ្គិភ័យ នៅចំណុចភូមិព្រែកតាពៅ សង្កាត់ដើមមៀនពេលនោះកម្លាំងប៉ុស្តិនគរបាលរដ្ឋបាលដើមមៀនចុះដល់កន្លែងកើតហេតុដើម្បីហៅអ្នកទាំង០៦នាក់នោះមកប៉ុស្តិដើម្បីសួរនាំ។ សូមបញ្ជាក់ថាអ្នកទាំង០៦នាក់មានឈ្មោះដូចខាងក្រោម÷
    ១- អនុសេនីយ៍ឯក ហែម ហ៊ុំ អត្តលេខ៣១៥៦១ ជាមន្រ្តីចូលនិវត្សច្រើនឆ្នាំហើយ
    ២- អនុសេនីយ៍ទោ ឌួង ចាន់សិត្យា ឋាន:មន្ត្រី
    ៣- សាន វឌ្ឃន:ជាមន្ត្រីជាប់កិច្ចសន្យា(អ្នកបើកបរ)។
    ៤- ហៀក វិរ:សាក ជាមន្រ្តីជាប់កិច្ចសន្យា
    ៥- ថោង ថាន់ ជាមន្ត្រីជាប់កិច្ចសន្យា
    ៦- ដែក សម្បត្តិ ជាមន្ត្រីជាប់កិច្ចសន្យា។

    បច្ចុប្បន្តលោកឧត្តមសេនីយ៍ទោ ឈឿន វិចិត្ត ស្នងការខេត្ត កណ្តាលកំពុងធ្វើរបាយការណ៏ដើម្បីបញ្ជូនមន្ត្រីនគរបាលបង្ការ ពន្លត់អគ្គិភ័យ ទាំង០៦ នាក់នោះមកជូន ស្នងការដ្ឋាននរបាលរាជធានីភ្នំពេញ៕

    ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ

    Share This Post: