កូវីដ-១៩
អ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌ ៣ វិច្ឆិកា មានចំនួន “១១៦៦នាក់” គិតត្រឹមថ្ងៃទី ៩ វិច្ឆិកាម្សិលមិញនេះ
BY Khmernote Media
November 10, 2020
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសថា ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់ (ដែលក្រសួង បានចេញសេចក្តីប្រកាសព័ត៌មានពីល្ងាចនៃថ្ងៃដដែលនេះរួចហេីយ) និងមិនមានអ្នកជាសះស្បេីយ។ រីឯការធ្វេីតេស្តអ្នកប៉ះពាល់ក្នុងព្រឹត្តិការណ៌០៣វិច្ឆិកា មានចំនួន ១១៦៦នាក់ ដែលទទួលលទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាចំនួន ១១៤៣នាក់ នៅសល់ ២៣នាក់ទៀត យកសំណាកវិភាគថ្ងៃនេះ។ សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ ៖

