ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ឥទ្ធិពលព្យុះទី២១ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ហើយព្យុះទី២២ ក៏ត្រៀមចូលមកផងដែរ

    BY Khmernote Media November 10, 2020
    ឥទ្ធិពលព្យុះទី២១ នឹងធ្វើឲ្យមានភ្លៀងធ្លាក់ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ហើយព្យុះទី២២ ក៏ត្រៀមចូលមកផងដែរ

    យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា បានឲ្យដឹងថា ព្យុះទី២១ ឈ្មោះអេតូ (ETAU) បានកំពុងធ្វើបន្តដំណើរឆ្ពោះមកទិសខាងលិច។ តាមការព្យាករណ៍ ព្យុះនេះនឹងចូលដល់លើភាគខាងត្បូង ប្រទេសវៀតណាម និងភាគខាងកើត ប្រទេសកម្ពុជាមុននឹងថមថយឥទ្ធិពលជាវិសម្ពាធ និងសម្ពាធទាបនៅថ្ងៃទី១០ ខែវិច្ឆិកា។ ដោយឡែកនៅលើសមុទ្រខាងកើតប្រទេសហ្វីលីពីន កើតនូវព្យុះទី២២ ឈ្មោះ វ៉ាមកូ (VAMCO)។ តាមការព្យាករ ព្យុះនេះនឹងវិវត្តខ្លួនជាលំដាប់ទៅជាព្យុះទីហ្វុង នៅពេលឆ្លងចូលមកក្នុងសមុទ្រចិនខាងត្បូង ហើយដំណើររបស់ព្យុះនេះនឹងចូលមកដល់លើភាគកណ្តាលប្រទេសវៀតណាមនៅថ្ងៃទី១៥ ខែវិច្ឆិកា ដោយថមថយឥទ្ធិពលមកលើវិសម្ពាធទាបមុននឹងថមថយមកជាសម្ពាធទាបនៅលើភាគឦសានប្រទេសកម្ពុជា។ ស្ថានភាពបែបនេះធ្វើឲ្យអាកាសធាតុប្រែប្រួល៖

    ១- បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ
    នៅថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន។
    នៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅមធ្យម។

    ២- បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
    – សីតុណ្ហភាពអប្បបរមា មានពី ២០-២១អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៧-២៩អង្សាសេ ។
    នៅថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីមធ្យមទៅច្រើន។
    នៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀង-ខ្យល់ក្នុងកម្រិតមធ្យម។

    ៣- បណ្តាខេត្តនៅតំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤អង្សាសេ
    – សីតុណ្ហភាពអតិបរមា មានពី ២៨-៣០អង្សាសេ ។
    នៅថ្ងៃទី១១-១២ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ។
    នៅថ្ងៃទី១៥-១៧ ខែវិច្ឆិកា នឹងអាចមានភ្លៀងក្នុងកម្រិតមធ្យម ព្រមទាំងរលកសមុទ្រអាចមានកម្ពស់ខ្ពស់ជាងបង្គួរ។

    Share This Post: