ខ្មែរណូត

ស្វែងរក

  • PR

    ក្រុម​ហ៊ុន​ កូកា-កូឡា​ បន្តចូលរួមលើក​កម្ពស់​ និង​ថែរក្សា​វប្បធម៌ដ៏សម្បូរ​បែប​របស់ ប្រជាជន​កម្ពុជា​ក្នុង​ឱកាសពិធី​បុណ្យ​ចូលឆ្នាំថ្មី​​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​នេះ​

    BY Khmernote Media February 20, 2018
    ក្រុម​ហ៊ុន​ កូកា-កូឡា​ បន្តចូលរួមលើក​កម្ពស់​ និង​ថែរក្សា​វប្បធម៌ដ៏សម្បូរ​បែប​របស់ ប្រជាជន​កម្ពុជា​ក្នុង​ឱកាសពិធី​បុណ្យ​ចូលឆ្នាំថ្មី​​ប្រពៃណី​ជាតិខ្មែរ​ឆ្នាំ​នេះ​

    រាជធានីភ្នំពេញ​ ថ្ងៃទី​២0 ខែ​កុម្ភៈ​ ឆ្នាំ​២០១៨៖ ខណៈដែលពិធី​​បុណ្យ​​ចូលឆ្នាំ​ថ្មីប្រពៃណីជាតិ​ខែ្មរកាន់តែកៀកកិតជិតឈាន​ចូលមក​ដល់​ក្នុង​រយៈពេលប្រមាណ​តែ២ខែខាង​មុខទៀតប៉ុណ្ណោះ ក្រុម​ហ៊ុន ​កូកា-កូឡា​​ បាន​បញ្ចេញ​ការ​រចនា​​កំប៉ុងថ្មី​សម្រាប់​ជូនជាកាដូ​ដ៏មានតម្លៃ និងមានអត្ថន័យ​ដល់​អតិថិជនក្នុង​ការ​ចែករំលែក
    ពេលវេលាល្អ​ៗ​​ភាពសប្បាយរីករាយ និងសុភមង្គល​​ក្នុងឱកាសដ៏វិសេសវិសាលនេះ​។ ​

    ​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណីខ្មែរ ត្រូវបានប្រារព្ធឡើងចំពេលដែលបងប្អូនប្រជាពលរដ្ឋខ្មែរបាន​​បញ្ចប់​រដូវ​កាលនៃការ​ប្រមូលផល​ ហើយ​ក៏ជាពេលវេលា​ដែល​ប្រជាពលរដ្ឋ​ខ្មែរទាំងអស់សប្បាយរីករាយ​ក្នុងការទទួល​បានភោគផលពី​ការប្រឹងប្រែងរបស់ខ្លួនផងដែរ​។ វាជាពេលមួយ​ដែល​ប្រជាពលរដ្ឋ​​បានសម្រាកពីកិច្ចការងារទាំងឡាយ​មុន​នឹង​រដូវ​វស្សា​ឈាន​ចូល​មក​ដល់​។ ក្នុងអំឡុងពេល​​ចូលឆ្នាំថ្មី​ ប្រជាពលរដ្ឋខ្មែរ​តែងតែ​ជូនពរក្រុមគ្រួសារ​ មិត្ត​ភក្តិ​​ និង​ញាតិ​មិត្ត​ឲ្យ​ទទួលបានពរជ័យសិរីមង្គល ​ក្តីស្រឡាញ់​ សំណាង​ល្អ​ សុខភាពល្អ និង​ភាពចម្រុងចម្រើនរុងរឿង​។ ការជូនពរទាំងអស់នេះពិតជាមានសារ​សំខាន់ខ្លាំងណាស់សម្រាប់ប្រជាជន​កម្ពុជា​​ ហើយក្រុមហ៊ុន ​កូកា-កូឡា ​ក៏សូម​ជូនពរអតិថិជនរបស់ខ្លួននូវពរជ័យសិរីមង្គលវិបុលសុខ​ដូច​គ្នា​នេះដែរ​។

    ក្រុមហ៊ុន កូកា-កូឡា មាន​ការជឿជាក់យ៉ាង​ខ្លាំង​លើ​សមត្ថភាព និងភាពច្នៃប្រឌិត​របស់យុវជន​ខ្មែរ​ដូច្នេះ​ហើយទើប​​ក្រុម​ហ៊ុនបាន​សហការជាមួយ​សិល្បករខ្មែរ ​៤រូប​ដ៏​​មាន​ទេពកោសល្យ​ និងជំនាញដើម្បី​រចនា​​​កំប៉ុង ​​កូកា-កូឡា​។ ​ស្នាដៃ​សិល្បៈនេះបង្ហាញ​ពី​និមិត្តសញ្ញា​ រចនាបថ (ស្ទីល) និងអត្ថន័យ​ខុសៗគ្នា។​ ស្នា​ដៃ​នេះ​ក៏​​មាន​បំណងក្នុងការរំលេចឡើង និង​លើកកម្ពស់​វប្បធម៌ដ៏ល្អផូរផង់ និងសម្បូរបែបរបស់ខ្មែរ​ និង​ជាការជំរុញឲ្យ​អតិថិជនបានចែករំលែក​ពេលវេលានៃភាពសប្បាយ​រីករាយជាមួយគ្នាក្នុងឱកាសឆ្នាំថ្មី​។

    ការរចនា​កំប៉ុង​ទាំង៣ម៉ូដនេះ បង្ហាញពីនិមិត្តសញ្ញា​ រចនាបថ (ស្ទីល) និងអត្ថន័យ​ ៣ ផ្សេង​គ្នា​ ដែល​បាន​រចនា​ឡើង​យ៉ាងសម្រិតសម្រាំង ផ្ចិតផ្ចង់ និងយកចិត្តទុកដាក់ជាទីបំផុត​ពីសិល្បករ​ខ្មែរ​ ៤រូប​។ ស្នាដៃសិល្បៈ ទាំង​នោះ​រួមមាន៖​ បេះដូង គោមផ្កាយ និង​ផ្កា​ម្លិះ។

    លោកស្រី​ គង់​ កុសល​ នាយកប្រចាំប្រទេសផ្នែកពាណិជ្ជកម្មនៃ ក្រុមហ៊ុនភេសជ្ជៈ​ កូកា-កូឡា កម្ពុជា បានមានប្រសាសន៍ថា «ជារៀងរាល់ឆ្នាំ​​ ក្នុងឱកាស​ចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ​កូកា-កូឡា ​តែងតែបាន​យកចិត្ត​ទុកដាក់  និងតែង​តែចូលរួមអបអរឆ្នាំថ្មីជាមួយនិងបងប្អូនប្រជាពលរដ្ឋ​កម្ពុជាទូទាំង​ប្រទេស។ ក្នុង​នាម​ជា​ក្រុមហ៊ុន​ដែល​មានឈ្មោះល្បី​ទូទាំង​ពិភពលោក​ ហើយមាន​ការទទួលស្គាល់​ក្នុងស្រុក​ យើងតែងតែខិតខំចូលរួមលើកកម្ពស់វប្បធម៌ខ្មែរ ចែករំលែកក្តីស្រឡាញ់ និងសុភមង្គលជាមួយសហគមន៍ដែលយើងកំពុងតែប្រតិបត្តិការ។  ​ដើម្បី​លើកកម្ពស់ និង​ថែរក្សា​ភាពសម្បូរបែប​នៃ​វប្បធម៌ខ្មែរ​ យើង​សង្ឃឹម​ថា ​ការរចនាថ្មី​​លើកំប៉ុង​នេះ​នឹងធ្វើឲ្យអតិថិជនរីករាយ​ក្នុង​ការប្រារព្ធ​ពិធី​បុណ្យ​ប្រពៃណី​ជាតិ​ខ្មែរ​​ ក៏ដូចជា​បង្ហាញ​ពី​ការ​ជូនពររបស់យើងទៅដល់ប្រជាជនកម្ពុជានៅទូទាំងប្រទេស»។

    រូប​បេះដូង​ នៅលើ​កំប៉ុង​ កូកា-កូឡា ​ជាគំនិតរបស់​សិល្បករ​វ័យ ​៣១​ឆ្នាំ នោះគឺ លោក ចាន់​ សំអន​​ ដែលបានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈជំនាញគំនូរ។ លោក​ សំអន ជឿជាក់ថា​រូបបេះដូង​តំណាង​ឲ្យសេចក្តី​ស្រឡាញ់​ និង​ជា​សកម្មភាព​ក្នុងការចែករំលែក​​សេចក្តីស្រឡាញ់​ទៅ​កាន់មិត្ត​ភក្តិ​​ ក្រុមគ្រួសារ​ និងសាច់​ញាតិ​។ ការ​រចនា​របស់លោក​ពិពណ៌នា​ពីការបង្ហាញសេច​ក្តីស្រឡាញ់ជាមួយចលនា​របស់​​អ្នករបាំ​ប្រពៃណី​។ ការ​រចនានេះ​មានបំណង​បំផុសស្មារតីរបស់​ប្រជាជន​កម្ពុជាឲ្យ​បង្ហាញ​សេច​ក្តីស្រឡាញ់​ទៅកាន់មនុស្ស​ជាទី​ស្រឡាញ់របស់ពួកគេ​។

    ចំពោះការ​រចនា​ទី២​គឺ​រូបគោម​ផ្កាយ ក្រុមហ៊ុន ​កូកា​-កូឡា​ បាន​ងៀកទៅរក​លោក សន​ ករុណា​ អាយុ២៣ឆ្នាំ​។ លោកទើបតែ​បញ្ចប់​ការសិក្សា​ផ្នែក​ Interior Design នៅសកលវិទ្យាល័យ​វិចិត្រសិល្បៈ​។ លោកមានជំនាញ​ខាង​គំនូរ​ប្រពៃណីខ្មែរ​ និង​គំនូរ doodle។ លោក ករុណា​​ បាន​រចនា​រូប​គោម​ផ្កាយ​ និង​រូប​ដៃ​ជាកាយ​វិការនៃការប្រសិទ្ធិពរជ័យសិរីមង្គលវិបុលសុខ និងជើងពានផ្កាម្លិះ​។ ការរចនា​នេះ​មាន​បំណង​ឲ្យប្រជាជនកម្ពុជា​ចែករំលែក​ការជូនពរ​ដល់​ក្រុមគ្រួសារ​ សាច់ញាតិ និង​ មិត្ត​ភក្តិ​​ ។ ស្នាដៃសិល្បៈរបស់លោក ​ករុណា ​ដែល​បាន​ដាក់តាំង​នៅតាម​ជញ្ជាំង​ហាង​កាហ្វេ​​ ហាងទំនិញ​ ការិយាល័យ​ និង​ភោជនីយដ្ឋាន​នានា​ បានលើកទឹក​ចិត្ត​​មនុស្ស​ជាច្រើនទូទាំង​ប្រទេស​។ ដូច​នេះស្នាដៃការរចនាជារូប​ផ្កាយ​នេះ​ ប្រាកដជា​ជំរុញឲ្យ​អតិថិជនរបស់ កូកា-កូឡា ​ចេះចែករំលែក​ឲ្យគ្នា​ទៅវិញទៅមក​ក្នុង​ថ្ងៃ​ចូលឆ្នាំថ្មីប្រពៃណី​ជាតិខ្មែរ​។

    សម្រាប់ការរចនាទី៣ និង​ចុងក្រោយផងដែរនោះ ផ្តោតលើ​រូប​ផ្កាម្លិះ​ ដែល​ជាប្រភព​នៃ​សម្រស់​ដ៏ស្រស់ត្រ​កាល​ និង​ជា​​​រូប​តំណាងនាំ​​ឲ្យ​មាន​សំណាង​ល្អ និង​ភាព​រុង​រឿង​ដល់ក្រុមគ្រួសារ​ សាច់ញាតិ និង​ មិត្ត​ភក្តិ​​ ។ ការរចនា​នេះធ្វើឡើង​ដោយសិល្បការីដំបូងគេ​ដែល​គូររូប​តាម​ដងផ្លូវ (urban street)  ​ គឺ កញ្ញា ម៉ម លីសា និង ​ សិល្បករ ហ្គ្រា​ហ្វីទី​​ (Graffiti) និង​ Urban Art Movement visionary Peap Tarr។​ រូប​ផ្កាម្លិះ​រីក ដែលបង្កើតជាវណ្ឌ​ដប ​កូកា-កូឡា ​​តំណាង​ឲ្យ​ការ​ចែករំលែក​សំណាង និង​ភាពរីករាយ​។ ការរចនានេះ​មាន​បំណង​ឲ្យ​ប្រជាជន​កម្ពុជា​ជូនពរសំណាង​ល្អ​ដល់​មនុស្ស​ដែលពួកគេ​ស្រឡាញ់​ និង​ជ្រើសយកកូកា-កូឡាជា​ផ្នែក​មួយ​ក្នុង​ការជូនពរ​សំណាង​ល្អ និងភាពរុងរឿងដល់គ្នាទៅ​វិញ​ទៅ​មក​។

    សិល្បករ និង​សិល្បការីទាំ​ង៤រូប​នេះ ពិតជាមានសេចក្តីសោមនស្សរីករាយឥតឧបមា និងមានមោទភាព ​ចំពោះស្នាដៃរបស់ពួកគេ និង​ឱកាសដែល​បាន​ប្រើ​ទេពកោសល្យផ្ទាល់ខ្លួន​​​ក្នុងការបញ្ចូន​​សារនៃ​ក្តីសង្ឃឹម​ ការស្រឡាញ់ សុភមង្គល ភាពរីករាយ​ និង​សំណាងល្អ​ដល់ប្រជាជន​កម្ពុជា​ទាំងអស់តាមរយៈក្រុមហ៊ុន​​ កូកា-កូឡា ​នាឱកាសនៃពិធីបុណ្យ​​ចូលឆ្នាំ​ថ្មីប្រពៃណី​ជាតិខាងមុខ​នេះ​​។ លើសពីនេះទៀត​ ពួកគេ​មាន​កត្តិយស​ក្នុ​ង​ការចូលរួម​លើកកម្ពស់  និង​ថែរក្សា​សិល្បៈ និង​វប្បធម៌ខ្មែរ​ ក៏ដូចជា​​ការ​បង្ហាញពី​​ការ​ច្នៃ​ប្រឌិត​របស់​ប្រជាជនកម្ពុជា​​ទៅ​កាន់​ពិភពលោកទាំងមូល​។

    កំប៉ុងដែល​​រចនា​ថ្មី​មាន​​តាំង​លក់ទូទាំងប្រទេស​ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃ​បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ​។

    ព័ត៌មានអំពី​ក្រុម​ហ៊ុន ​កូកា-កូឡា​

    ក្រុមហ៊ុន ​កូកា-កូឡា​ គឺជាក្រុម​ហ៊ុន​ភេសជ្ជៈ​ដ៏ធំជាងគេ​នៅ​លើពិភពលោក​។ ក្រុមហ៊ុន​បាន​ផ្តល់ ​ផលិត​ផលជាង ​៥០០​ម៉ាក ដល់​ប្រទេសជាង​ ២០០ប្រទេស។ ក្នុងចំណោម​ម៉ាក​ដែល​មាន​តម្លៃ​ ២១​ ពាន់លានដុល្លារអាមេរិក​​ យើង​មាន​ភេសជ្ជៈចំនួន​ ១៩​មុខ ដែល​មាន​ជាតិស្ករទាប​ ឬគ្មាន​ជាតិស្ករសោះ​ ដើម្បីកាត់បន្ថយ​ការទទួលទាន​ជាតិស្ករ។ ក្រៅ​ពី​ភេសជ្ជៈ​ដែ​លមាន​ឈ្មោះ កូកា កូឡា​ យើង​មាន​ភេសជ្ជៈ​ឈ្មោះ​ល្បីៗ​នៅ​លើ​ពិភពលោក​ ដូចជា​​៖ ភេសជ្ជៈដែលធ្វើពីសណ្តែកសៀងម៉ាក AdeS តែបៃតងម៉ាក ​Ayataka ទឹកបរិសុទ្ធម៉ាក​ Dasani ទឹកផ្លែឈើ​ និងទឹក​ Nectar ម៉ាក​ Del Valle Fanta កាហ្វេម៉ាក​ Georgia តែ និងកាហ្វេម៉ាក Gold Peak Honest Tea ទឹកផ្លែឈើម៉ាក ​Minute Maid ភេសជ្ជៈកីឡាម៉ាក ​Powerade ទឹកផ្លែឈើ​ម៉ាក​ Simply ទឹកម៉ាក Smartwater​ Sprite ទឹកម៉ាក Vitaminwater និងទឹកដូងម៉ាក ​Zico។​
    នៅក្រុម​ហ៊ុន​ កូកា-កូឡា យើង​យកចិត្តទុកដាក់​លើ​ការចូលរួមចំណែក​បែប​វិជ្ជមាន​ក្នុង​ពិភពលោក​ ​។ សកម្មភាពនេះចាប់​ផ្តើមពី​ការ​កាត់បន្ដយ​សារជាតិស្ករ​ក្នុង​ភេសជ្ជៈ ហើយ​បន្ត​ណែនាំ​ភេសជ្ជៈថ្មីដែល​មាន​ប្រយោជន៍។ ក្រុមហ៊ុនយើង​ក៏​ខិតខំប្រឹងប្រែង​កាត់​បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ ផ្តល់​ឱកាសការងារដល់សហការី និង​ឱកាសសេដ្ឋកិច្ច​ដល់​គ្រប់​កន្លែង​ដែលក្រុមហ៊ុនយើង​ធ្វើប្រតិបត្តិការ​។ ក្រុម​ហ៊ុន​យើងធ្វើ​ការ​ជាដៃគូជាមួយ​ក្រុមហ៊ុន​ផលិតសំបក​ដប​ ហើយបាន​ជ្រើសរើស​បុគ្គលិកឲ្យ​បម្រើ​ការក្នុង​ក្រុម​ហ៊ុន​យើង​​ចំនួន​ជាង 700,000 នាក់​ ជុំវិញពិភពលោក។

    ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ Coca-Cola Journey នៅ www.coca-colacompany.com និង follow ក្រុមហ៊ុន ​កូកា-កូឡា​ នៅលើ​ Twitter, Instagram, Facebook and LinkedIn.

    ព័ត៌មានអំពី​ក្រុម​ហ៊ុនភេសជ្ជៈ ​កូកា-កូឡា ​កម្ពុជា​

    ក្រុមហ៊ុនភេសជ្ជៈកម្ពុជា​ (The Cambodia Beverage Company Limited) ​​ជាក្រុមហ៊ុនបុត្រសម្ព័ន្ធដែលទទួលទុនវិនិយោគ​ ១០០% ​ពី​​ក្រុម​ហ៊ុនវិនិយោគ កូកា-កូឡា Bottling Investments Group​​ (BIG) ដែលជាក្រុមហ៊ុន​បុត្រសម្ព័ន្ធ​ ១00% ​របស់ ​ក្រុម​ហ៊ុន​ កូកា​-កូឡា ។ ក្រុមហ៊ុនភេសជ្ជៈកម្ពុជាមាន​មោទកភាពដែល​​បាន​ផ្តាច់មុខ​លើ​ការ​ផលិត​ និង​​ការចែក​ចាយ​ផលិត​ផល​របស់ក្រុមហ៊ុន កូកា-កូឡា​ និង ក្រុមហ៊ុន​ Monster Energy នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​ក៏​មានមោទកភាព​ចំពោះ​ផលប្រ័ត​ដ៏ល្អផ្តាច់គេ​លើម៉ាកផលិតផល ដែល​យើង ផលិតវេចខ្ចប់​ លក់ និង​ចែកចាយទៅកាន់​អតិថិជន​របស់​យើង​ជារៀង​រាល់ថ្ងៃ​។

    ក្រុមហ៊ុនភេសជ្ជៈកម្ពុជា​មានភេសជ្ជៈ​ចំនួន 8មុខ ដូចជា៖​ កូកា-កូឡា​ Fanta Sprite Schweppes Aquarius Samurai Minute Maid Refresh និងទឹកពិសា Dasani ។

    Share This Post:
    MPO4D jitutoto mpo4d Mpoplay