ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេច បញ្ជាក់ថា ក្រៅពីភ្នំពេញ និងខេត្តកណ្តាល គឺមានខេត្ត៥ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា

    BY Khmernote Media November 10, 2020
    សម្តេច បញ្ជាក់ថា ក្រៅពីភ្នំពេញ និងខេត្តកណ្តាល គឺមានខេត្ត៥ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ៣ វិច្ឆិកា

    ក្រោយ​ព្រឹត្តិការណ៍​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ហុងគ្រី ហើយ​រដ្ឋមន្ត្រី​រូប​នោះ​ឆ្លង COVID-19 និង​អ្នក​ចូល​រួម​ពាក់ព័ន្ធ ៤ នាក់​ទៀត​ឆ្លង សម្ដេចអគ្គមហាសេនាបតីតេជោ បានប្ដូរទៅជាហៅ ព្រឹត្តិការណ៍ ០៣ វិច្ឆិកា វិញចៀសវាងការ​រើសអើង និងប៉ះពាល់ដល់ប្រទេសទាំង ២ នៅពេលក្រោយ។

    ក្រោយ​ព្រឹត្តិការណ៍នោះកើតឡើង ធ្វើឲ្យ​ប្រជាជន​កម្ពុជា​មាន​ការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង ទាំងក្នុងរាជធានី​ភ្នំពេញ និង​កណ្ដាល​បាន​ទទួល​រងគ្រោះ​ដំបូង។ នេះជា​ការ​លើក​ឡើង​របស់នាយករដ្ឋមន្រ្តី​កម្ពុជា។ សម្ដេច ហ៊ុន សែន ​បាន​បញ្ជាក់​ថា ក្រោយ​ព្រឹត្តិការណ៍ ០៣ វិច្ឆិកា ធ្វើឲ្យ​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្ដាល​រំជើបរំជួល ហើយ​ក៏មាន​ខេត្ត​ចំនួន០៥ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ខាងលើផងដែរ រួមមានខេត្តពោធិ៍សាត់ បន្ទាប់មក​ខេត្ត​ព្រះសីហនុ តាកែវ កំពត និង​កែប។ ដោយឡែក​ភាព​ធ្ងន់ធ្ងរ​មាន​នៅ​ភ្នំពេញ និង​ខេត្ត​កណ្ដាល ជាពិសេស​ខេត្ត​កណ្ដាល​កន្លែង​កង​អង្គរក្ស​រស់នៅ​បាន​បង្ក​ភាព​ភ័យខ្លាច​ដល់​ប្រជាជន៕

    Share This Post: