ព័ត៌មានជាតិ
បើញ៉ាំចូលខ្លួនមិនដឹងប៉ះពាល់អ្វីខ្លះទេ! មន្ត្រីរកឃើញបង្គារស្រស់មានផ្ទុកសារធាតុគីមីហាមឃាត់នៅផ្សារក្តាម ខេត្តកែប
BY Khmernote Media
November 10, 2020
ខេត្តកែប៖ យោងតាមការបញ្ជាក់ពី រដ្ឋបាលខេត្តកែប បានឲ្យដឹងថា នៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ សាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ប្រចាំខេត្តកែប សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត រដ្ឋបាលក្រុងកែប និងប៉ុស្តិ៍នគរបាលការពារផ្សារក្តាម នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះពិនិត្យគុណភាព សុវត្ថិភាពទំនិញ នៅផ្សារក្តាម។ ក្នុងនោះក្រុមការងារបានរកឃើញ និងដកហូតបង្គារស្រស់ ដែលមានផ្ទុកសារធាតុគីមីហាមឃាត់ (ចាហួយ) ចំនួន១៥គីឡូក្រាម និងយកទៅដុតកម្ទេចចោល ៕

ប្រភព៖ រដ្ឋបាលខេត្តកែប